ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៤នាក់​ មានទាំងដាវ​ កាំបិត​ និងគ្រឿងញៀន​ នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ជនសង្ស័យចំនួន​ ០៤នាក់​ ត្រូវ​បានកម្លាំងនគរបាលស្រុកសំពៅលូន​ ឃាត់ខ្លួន​កាលពីវេលាម៉ោង​ ៤​និង​១៥រសៀល​ថ្ងៃ​ទី១៦​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅចំណុចក្រុមទី៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

យោង​តាម​របាយការណ៍​របស់​អធិការនគរបាលស្រុកសំពៅលូន​ បានឱ្យដឹងថា​ ក្នុងកិច្ចប្រតិបត្តិការបានឃាត់ខ្លួនជន​សង្ស័យចំនួន ០៤នាក់មានឈ្មោះ​ ដូចខាងក្រោម៖
១-ឈ្មោះ សើ សាវិន ហៅ វីន ភេទប្រុ​ស អាយុ​២៤ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់​ដំបង។
២-ឈ្មោះ ស៊ុន ប៊ុនថន ភេទប្រុសអា​យុ ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៣-ឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ​៣៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៤-ឈ្មោះ ហៃ សីហា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកទុយោចំ​នួន ០៧ កំ​ណាត់ទុយោ ទម្ងន់ ១,៤២ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
-ទុយោសម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន
-សម្ភារៈសំរាប់ប្រើប្រាស់គ្រឿង​ញៀន​មួយចំនួន
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ចាស់)​ ពូថៅចំនួន ០២ និងកាំបិតចំនួន ០៤ដើម ។

បច្ចុប្បន្ននគរបាលស្រុកកំពុងឃាត់ខ្លួន​និងបានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៅស្នង​ការដ្ឋាននគរបាលខេត្ត នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ ដើម្បី​ចាត់ការបន្ត​តាមនីតិវិធី​ច្បាប់៕

...

ដោយ៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print