ឃាត់ខ្លួន​មនុស្ស​ចំនួន​ ០៣នាក់​ ពាក់ពន្ធ័​ករណីគ្រឿង​ញៀន​ និងកាំភ្លើង​កែឆ្នៃចំនួន០១ដើម​ ព្រមទាំងគ្រាប់​ជាច្រើន​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ មនុស្ស​ចំនួន​ ០៣នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ ចាប់ឃាត់ខ្លួន​ពាក់ពន្ធ័​ករណីគ្រឿង​ញៀន​ រួមនិងដកហូតកាំភ្លើង​កែឆ្នៃចំនួន០១ដើម​ ព្រមទាំងគ្រាប់​ជាច្រើន​ផងដែរ។

របាយការណ៍​ដដែល​បន្តថា​ លោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ កាលពីព្រឹកថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងផ្នែកជំ​នាញ​ផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំ​នាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ចុះប្រតិបត្តិការបង្រ្កាបករណី​រក្សាទុកដោយខុសច្បាប់​នូវសារធាតុញៀន ចំនួន​០១​ ករណី​ក្នុងបទល្មេីសជាក់ស្តែងនៅចំ​ណុ​ច​ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ដោយមាននការសម្របសម្រួលលេីនីតិវិធីពីឯឧត្ត​្តម កែវ សុ​ជា​តិ ព្រះរាជអាជ្ញា នៃអយ្យ​កា​រអមសាលាដំបូងខេត្តបាត់ដំបង​ ផងនោះ​។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានចាប់និងឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់គឺ៖
១-ឈ្មោះ សួន ពុត ភេទប្រុស អា យុ ២០ឆ្នាំ មានទីលំនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២-ឈ្មោះ​ផល ភារម្យភេទប្រុសអា​យុ​ ២៧ឆ្នាំរស់នៅភូមិ ពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
៣-ឈ្មោះ លេង ចន្នី ភេទប្រុស អា​យុ​៣១ ឆ្នាំ រស់នៅភូមិភ្នំអូរអន្លក់ ឃុំតា​សែន ស្រុកកំរៀង ខេត្តបាត់ដំបង​។

-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន ១៧ កញ្ចប់ សង្ស័យជាសារធាតុ​ញៀន​ ។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង
-គ្រាប់កាំភ្លើងចំនួន៦៩គ្រាប់ (​ គ្រាប់វ៉ាន់ឡុុងចំ​នួន ៦៣​គ្រាប់​-គ្រាប់M16 ចំនួន​ ០៤គ្រាប់​-គ្រាប់​K54​ ចំនួន​ ០១គ្រាប់​ -គ្រាប់AK ចំនួន​ ០១គ្រាប់​ ។
-កាំភ្លើង​កែឆ្នៃចំនួន០១ ដើម
-សម្ភារសម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿង​ញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ម៉ូតូចំនួន០៣គ្រឿង

បច្ចុប្បន្ន​សមត្ថកិច្ចនគបាលស្រុកកំពុងក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់ ៕

...

ដោយ៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print