បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីុស GX470 ក្នុងល្បឿនលឿនបុកម៉ូតូ AlR BLDE ពីចំហៀងពេញទំហឹងបណ្ដោយឱ្យនារី២នាក់រងរបួសស្រាលធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីុស GX470 ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក AlR BLDE ពីចំហៀងពេញទំហឹងបណ្ដោយឱ្យនារី២នាក់រងរបួសស្រាលធ្ងន់ កាលពីវេលាម៉ោង១និង៣០នាទីរសៀរថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារី២នាក់ជិះម៉ូតូ១គ្រឿងម៉ាក AlR BLDE ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1M-9369 ធ្វើដំណើរតាមបណ្ដោយផ្លូវលេ១១៥ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីុស GX470 មួយគ្រឿងពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2J-2728 បើកបរដោយបុរសម្នាក់ បានបើករថយន្តយ៉ាងលឿនតាមបណ្ដោយផ្លូវលេ២៣២ ក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុកម៉ូតូ AlR BLDE ពីចំហៀងពេញទំហឹង បណ្តាលឲ្យម៉ូតូរបស់ជនរងគ្រោះគៀបជាប់នៅក្រោមរថយន្តបណ្ដោយឲ្យនារី២នាក់រងរបួសស្រាលធ្ងន់ ភ្លាមៗនោះនារីរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្រោះបន្ទាន់។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានចេញថ្លៃព្យាបាលនឹងថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចាប់រឿងនៅនឹងកន្លែងកើតហេតុតែមង្ត ៕

20160505001348 (1)

20160505001348 (2)

20160505001348

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print