ភ្នំពេញ : បើយោងតាមផេក (ARDB) បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ឧកញ៉ា ហ៊ុន ឡាក់ ឧកញ៉ា សុង សារ៉ន តំណាងនិងសមាជិក ដែលជាតំណាងសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា បានអញ្ជើញចូលរួមបរិច្ចាកថវិកាចំនួន ៣០ ១០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សូមបញ្ជាក់ថា, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ តែងសូមដល់ប្រជាពលរដ្ខ ចូលរួមទស្សនាទាំងអស់គ្នា កម្មវិធី “វឌ្ឍនភាពកសិករ” ក្រោមប្រធានបទ ស្វែងយល់ពីរបរភ្ញាស់កូនត្រី តាមរយៈផេកផ្លូវការរបស់ធនាគារARDB។ កែវទឹកដ៏ស្រស់ស្អាតចំនួន៣នឹងជូនដល់អ្នកដែលចូលរួម Comment និង Share ។
សូមរម្លឹកថា, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទសូមចូលរួមទស្សនាទាំងអស់គ្នា កម្មវិធី “វឌ្ឍនភាពកសិករ” ក្រោមប្រធានបទ “ស្វែងយល់ពីរបរចិញ្ចឹមត្រី” នៅថ្ងៃសុក្រថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ តាមរយៈផេកផ្លូវការរបស់ធនាគារARDB។ ឆ័ត្រដ៏ស្រស់ស្អាតចំនួន៣រង្វាន់នឹងជូនដល់អ្នកដែលចូលរួម Comment និង Share ៕
ដោយ : សិលា