ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឲ្យដឹងថា ចំនួនគោលដៅសរុប ១០៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៦៥១គ្រឿង ម៉ូតូ ១.៤៤៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧៥គ្រឿង មានម៉ូតូចំនួន ៣៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២០ថ្ងៃ(ថ្ងៃទី០១-២០ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៣៣.៩៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.៣០០គ្រឿង ម៉ូតូមានចំនួន ៣.៧៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២០ថ្ងៃនៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ផងដែរ។
ជាមួយគ្នានោះយោងតាមរបាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២នេះមានមនុស្សស្លាប់នឹងរងរបួស៧នាក់និងរបួសធ្ងន់៤ស្រាល៥នាក់៕ដោយអរុណរះ