នៅថ្ងៃទី២០ ខែមិថុនា ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសនេះអំពាវនាវឱ្យលោកលាលែងចេញពីតំណែងក្រោយពេលធ្លាក់នៅក្នុងស្ថានភាព «ចងដៃជាប់»ដោយសារតែសម្ព័ន្ធមិត្តរបស់លោកបាត់បង់សំឡេងភាគច្រើននៅក្នុងសភា មិនអាចអនុម័តគោលនយោបាយសំខាន់ៗបានឡើយ។
ប្រសិនបើចង់សម្រេចគោលនយោបាយណាមួយ រដ្ឋាភិបាលនឹងត្រូវបញ្ចុះបញ្ជូល គូប្រជែងឱ្យគាំទ្រនយោបាយរបស់ រដ្ឋាភិបាល បើមិនដូច្នោះទេប្រទេសបារាំងនឹងត្រូវប្រឈមវិបត្តិនយោបាយអូសបន្លាយរយៈយូរ។
ប្រធានាធិបតីម៉ាក្រុង នឹងអញ្ជើញបណ្តាគណបក្សមកជួបជុំពិភាក្សាគ្នានៅថ្ងៃទី ២១និង២២ខែមិថុនា ដើម្បីបង្កើតក្រុមមួយនៅក្នុងរដ្ឋសភាសម្រាប់គាំទ្រដល់រដ្ឋាភិបាលក្នុងការអនុម័តគោលនយោបាយសំខាន់ៗ។
ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា «យើងចាំបាច់ត្រូវតែគិតរកវិធីសាស្ត្រថ្មីដើម្បីដឹកនាំប្រទេស»។ លទ្ធផលនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៩ខែមិថុនា ក្រុមប្រឆាំងទទួលបានសំឡេងគាំទ្រខ្ពស់ គ្រប់គ្រងក្នុងរដ្ឋសភា គឺជាផលលំបាកយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាក្រុងក្នុងការអនុម័តគោលនយោបាយនានា ។ ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីបារាំងអំពាវនាវដល់ប្រធានាធិបតីលាលែងចេញពីតំណែងដើម្បីរៀបចំការបោះឆ្នោតជាថ្មី៕ ដោយធីរីណា
រូបថត : Reuters