តើរដ្ឋបាលសាធារណៈជាអ្វី?

ចែករំលែក៖

ភ្នំពេញ : ប្រភពនៃការប្រើប្រាស់ពាក្យ « រដ្ឋបាលសាធារណៈ »
ពាក្យ រដ្ឋបាលសាធារណៈដំបូងបំផុតត្រូវបានប្រើនៅប្រទេស បារាំងនាចុងស.វទី១៨ ដែលមានន័យសំដៅទៅលើសកម្មភាព របស់រដ្ឋ ក្រៅពីការថែរក្សាសន្តិសុខផ្ទៃក្នុងប្រទេស ការពារជាតិ និងការទូត ។

រដ្ឋបាលសាធារណៈ នាសម័យនោះ គឺបានបង្កប់នូវគំនិតត្រួតត្រារាស្ត្រ មិនមែនបម្រើរាស្ត្រដូចសព្វថ្ងៃនោះទេ ។
និយមន័យន « រដ្ឋបាលសាធារណៈ »
ក. ន័យអក្សរសាស្ត្រ ៖ « រដ្ឋបាល » បានមកពីការផ្សំគ្នារវាងពាក្យ រដ្ឋ + បាល ។ រដ្ឋ មានន័យថា ប្រទេស, នគរ, បុរី, សីមា ។ រីឯ បាល មានន័យថាការគ្រប់គ្រង, ថែរក្សា ឬថែទាំ ។
ដូច្នេះ រដ្ឋបាលមានន័យថា ការគ្រប់គ្រង, ថែរក្សានគរ ឬប្រទេស ។ ការគ្រប់គ្រងថែរក្សា គឺត្រូវធ្វើឡើងក្នុងន័យឱ្យមានភាព គង់វង្ស, សន្តិភាព, មានរបៀបរៀបរយ, សណ្ដាប់ធ្នាប់, សុខុមាល ភាព, ការអភិវឌ្ឍ និងភាពសុខសាន្តដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
ខ. ន័យទូលាយបែបបច្ចេកទេស ៖ រដ្ឋបាលមានពីរដែលអាចប្រើ ប្រាស់បាន ទាំងវិស័យសាធារណៈ និងវិស័យឯកជន ។
តាមន័យទី១ រដ្ឋបាល » សំដៅដល់សកម្មភាពគ្រប់គ្រង ការងាររដ្ឋបាល ឬកិច្ចការរដ្ឋបាល (ទំនាក់ទំនងតាមលិខិតស្នាម, ការតាក់តែងលិខិតរដ្ឋបាលផ្សេងៗ, ការបញ្ជូនលិខិត ការទទួល លិខិត, ការរៀបចំទុកដាក់ឯកសារ, ការរៀបចំប្រជុំ និងការងារពិធីការជាដើម ) ។

តាមន័យទី២ « រដ្ឋបាល » សំដៅដល់អង្គការដែលគ្រប់គ្រង (រចនាសម្ព័ន្ធរដ្ឋបាល ឬអង្គការលេខ ដែលជាអង្គការដឹកនាំក្រសួង ឬក្រុមហ៊ុននីមួយៗ) ដែលមានតួនាទីបម្រើផលប្រយោជន៍ទូទៅ ។
ន័យចង្អៀតបែបបច្ចេកទេស ៖ ពាក្យ « រដ្ឋបាល » សំដៅទៅដល់ រដ្ឋបាលសាធារណៈ ។ យើងអាចប្រើប្រាស់ពាក្យថា រដ្ឋការ ឬរាជការ ដែលមិននាំឱ្យមានការភ័ន្តច្រឡំ ជាមួយនឹងពាក្យ រដ្ឋបាលក្នុង វិស័យឯកជន ។

រាជការសំដៅដល់ក្រសួង ស្ថាប័ន ឬអង្គភាពនីមួយៗរបស់ រដ្ឋ ដែលមានមន្ត្រីរាជការស្ថិតក្នុងក្របខណ្ឌបម្រើការងាររដ្ឋ មានមុខ តំណែងតួនាទី និងទទួលប្រាក់បៀវត្សពីរដ្ឋ ។

...

ដកស្រង់ពីឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print