បណ្តាប្រទេសជឿនលឿន គេតែងតែកំពុងសាកល្បងបង្ហោះបណ្តាញជំនាន់ទី៥ (5G) នាពេលបច្ចុប្បន្ននេះ

ចែករំលែក៖

ភ្នំពេញ : ទន្ទឹមនឹងបណ្តាញទូរគមនាគមន៍ជំនាន់ទី 5 (5G) មិនទាន់បានធ្វើការអភិវឌ្ឍន៍ឲ្យបានពេញលេញនិងដាក់ឲ្យប្រើប្រាស់ស្រួលបួលផង កុំថាឡើយនៅក្នុងបណ្តាប្រទេសជឿនលឿននៅលើសកលលោកយើងនេះ និងដោយឡែកនៅកម្ពុជាក៏មិនទាន់ដឹងថាយ៉ាងណានៅឡើយ។ ប៉ុន្តែបែជាលេចចេញនូវព័ត៌មានអំពីបណ្តាប្រទេសកំពុងធ្វើការអភិវឌ្ឍន៍បណ្តាញជំនាន់ទី៧ និងជំនាន់ទី៨ (7G & 8G) ទៅហើយ។ តើវាជាការពិតឬទេ?

តើប្រទេសណាខ្លះ ដែលកំពុងធ្វើរឿងនេះ? តោះអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

ប្រធានបទនេះ វាជាភាពមហាខុសគ្នាទាំងស្រុង ពីព្រោះថាជានិច្ចកាល បណ្តាប្រទេសជឿនលឿន គេតែងតែកំពុងសាកល្បងបង្ហោះបណ្តាញជំនាន់ទី៥ (5G) នាពេលបច្ចុប្បន្ននេះ និងយើងចាប់ផ្តើមនិយាយអំពីបណ្តាញជំនាន់ទី៧ និងជំនាន់ទី៨ នៅក្នុងអត្ថបទនេះ។

នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីប្រទេស ដែលកំពុងប្រើប្រាស់បណ្តាញអ៉ីនធឺណិតល្បឿនមហាសែនលឿន មានន័យថាជាបណ្តាញជំនាន់ទី៧ និងជំនាន់ទី៨។ តាមរយៈអត្ថបទនេះ យើងមិនទៅគិតស្រមៃទៅដល់អ្វីដែលវានឹងជាល្បឿនអ៉ីនធឺណិតជំនាន់ទី៧ និងជំនាន់ទី៨ ជាជាងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានូវអ្វីដែលបណ្តាប្រទេស នៅក្នុងពិភពលោកយើងនេះ បានទទួលផលប្រយោជន៍ពីល្បឿនអ៉ីនធឺណិតជំនាន់ទី៧ និងជំនាន់ទី៨។

អនុលោមតាម Ockla ដែលជាភ្នាក់ងារមួយ ដែលកំពុងធ្វើការសាកល្បងល្បឿនអ៉ីនធឺណិតប្រ៊ដប៊ែន ជាសកល វាបានបង្ហាញឲ្យដឹងនូវអ្វីដែលជាល្បឿនអ៉ីនធឺណិតនៃប្រទេសណាមួយ។

យកប្រទេសឥណ្ឌាជាឧទាហរណ៍, យោងតាមភ្នាក់ងារ Ockla ឥណ្ឌាជាមួយនឹងល្បឿនតភ្ជាប់អ៉ីនធឺណិតជាមធ្យមក្នុងល្បឿន 2 Mbps។ មានចំណាត់ថ្នាក់ទី១១៦។ វាអាចជាអ្វីដែលគេបានធ្វើការផ្លាស់ប្តូរនៅក្នុងចំណាត់ថ្នាក់ ក្រោយពីបានបង្ហោះបណ្តាញជំនាន់ទី៤ (4G) ។ ភ្នាក់ងារ Ockla បានរៀបចំជាកម្មវិធីតេស្តល្បឿនមួយហៅថា (Speedtest dot net App) ដើម្បីវាស់ល្បឿនអ៉ីនធឺណិត ជាមួយការជួយនៃអ្វីដែលអ្នកប្រើប្រាស់អាចធ្វើតេស្តល្បឿនអ៉ីនធឺណិតរបស់គេ។

ចុះអ្វីទៅជាបណ្តាញពិតប្រាកដនៃបណ្តាញជំនាន់ទី៧ (7G) និងបណ្តាញជំនាន់ទី៨ (8G)?

ភាពពិតប្រាកដនោះ គឺជាអ្វីដែលជាដំណើរការបង្កើតបណ្តាញជំនាន់ទី៥ (5G) ដែលកំពុងតែដំណើរការនៅលើពិភពលោកយើងនាខណៈនេះ។

បណ្តាប្រទេសមួយចំនួន បានតម្លើងបណ្តាញជំនាន់ទី៥ រួចហើយ និងបានដាក់ឲ្យដំណើរការអាជីវកម្មផងដែរ។ អ្នកអាចធ្វើការទួសទាយមើលថា តើការនិយាយអំពីបណ្តាញជំនាន់ទី៧ (7G) និងជំនាន់ទី៨ (8G) វានឹងទៅជាបណ្តាញបែបម៉េចទៅ?

ប៉ុន្តែយើងអាចនិយាយអំពីល្បឿនអ៉ីនធឺណិត។ មានប្រទេសមួយចំនួន ដែលនៅទីនោះ ល្បឿនអ៉ីនធឺណិត ដូចទៅនឹងល្បឿនរបស់បណ្តាញជំនាន់ទី៧ និងជំនាន់ទី៨ ប៉ុន្តែយើងមិនអាចដាក់ឈ្មោះវាថាបណ្តាញជំនាន់ទី៧ ឬជំនាន់ទី៨ បានឡើយ។ វាមានភាពខុសគ្នាជាច្រើនរវាងល្បឿនអ៉ីនធឺណិត និងជំនាន់បណ្តាញចល័ត ពីព្រោះល្បឿនអ៉ីនធឺណិត យើងមិនអាចនិយាយថាជាល្បឿនបណ្តាញជំនាន់ទី៧ និងបណ្តាញជំនាន់ទី៨ កំពុងទទួលបាន។

សម្រាប់ជាឧទាហរណ៍ ល្បឿនអ៉ីនធឺណិតនៅក្នុង NASA គឺ 91 Gbps វាមានន័យថាលឿនជាង ១៣០០០ដង ជាល្បឿនអ៉ីនធឺណិតរបស់យើងប្រើសព្វថ្ងៃ។ ចឹងតើយើងអាចនិយាយថា NASA ប្រើប្រាស់បណ្តាញ 10 Gigabits ឬ 16 Gigabits? យើងមិនអាចនិយាយបានឲ្យពិតប្រាកដឡើយ ពីព្រោះវាមិនមែនជាជំនាន់ចល័ត វាគ្រាន់តែជាល្បឿនអ៉ីនធឺណិត ដែលកំពុងប្រើប្រាស់ត្រឹមតែសម្រាប់ NASA ប៉ុណ្ណោះ។

បណ្តាប្រទេសមួយចំនួន នៅតែកំពុងប្រើប្រាស់បណ្តាញជំនាន់ទី៣ (3G) ប៉ុន្តែល្បឿនអ៉ីនធឺណិតគេគឺល្អនិងលឿនជាងបណ្តាញជំនាន់ទី៤ (4G)។ មានបណ្តាប្រទេសដែលមានចំណាត់ថ្នាក់ទី ១១ នៅក្នុងការផ្តល់ល្បឿនអ៉ីនធឺណិត ប៉ុន្តែល្បឿនជាមធ្យមនៃអ៉ីនធឺណិត នៅលើហ្វូនចល័ត បានកើនឡើង ៦៩% នៅក្នុងមួយឆ្នាំចុងក្រោយនេះ និងលោតចេញពីចំណាត់ថ្នាក់ទី១១ ទៅចំណាត់ថ្នាក់កំពូល ដែលជាប្រទេសណ័រវ៉េ (Norway) ។ វាជាប្រទេសដែលមានល្បឿនអ៉ីនធឺណិតកើនដល់ ៦៩% និងវាកំពុងតែផ្តល់ល្បឿនអ៉ីនធឺណិតរហូតដល់ 52.6 Mbps។

ដោយសារតែល្បឿនអ៉ីនធឺណិតនៃប្រទេស Norway យើងមិនអាចនិយាយថាវាជាប្រទេសមានបណ្តាញជំនាន់ទី៧ និងបណ្តាញជំនាន់ទី៨ នៅឡើយ។ បាទ យើងអាចនិយាយបានថាត្រឹមតែជាការផ្តល់ល្បឿនអ៉ីនធឺណិតនៅក្នុងប្រទេស Norway ថាដូចបណ្តាញជំនាន់ទី៧ និងបណ្តាញជំនាន់ទី៨។ ប្រទេស Norway គឺជាប្រទេសមួយដែលអាចផ្តល់ល្បឿនបណ្តាញអ៉ីនធឺណិតលឿនជាងគេនៅលើពិភពលោកយើងនេះ។

តើមានប្រទេសណាខ្លះនៅលើពិភពលោកយើងនេះ កំពុងតែផ្តល់អ៉ីនធឺណិតមហាលឿន ដូចបណ្តាញជំនាន់ទី៧ និងជំនាន់ទី៨?

មានប្រទេសជាច្រើន នៅលើពិភពលោកយើងនេះ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់មានបញ្ហាជាមួយនឹងល្បឿនអ៉ីនធឺណិត។

អនុលោមតាមភ្នាក់ងារ Ockla និងតាមការពិនិត្យមើល ត្រឹមតែរយៈពេល ១៣ខែ ប្រទេស Norway បានលោតទៅជាប្រទេសទី១ លើលោកដែលបានផ្តល់ល្បឿនអ៉ីនធឺណិតបានលឿន។

ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ដែលល្អជាងគឹនៅប្រទេស Norway គឺក្រុមហ៊ុន Telenor ដែលបានបង្កើនល្បឿនអ៉ីនធឺណិតនៃអ្នកប្រើប្រាស់អ៉ីនធឺណិតម្នាក់ៗ នៅក្នុងខែកញ្ញា ឆ្នាំមុន។ នៅក្នុងប្រទេស Norway មានប្រតិបត្តិផ្តល់សេវាទូរគមនាគមន៍ចំនួន៣ រាប់បញ្ចូលទាំងក្រុមហ៊ុន Telenor ដែលបានបង្កើតបណ្តាញទូរគមនាគមន៍ចល័តជាកម្មសិទ្ធរៀងៗខ្លួន។

នៅក្នុងប៉ុន្មានឆ្នាំនឹះ ផ្នែកចេញពីក្រុមហ៊ុន Telenor បានបន្សល់ទុកក្រុមហ៊ុនពីរ Telua និង Ice Dot Net បានវិនិយោគជាច្រើនផងដែរ ដើម្បីពង្រឹងគុណភាពបណ្តាញជំនាន់ទី៤ (4G) ។ ល្បឿនទាញយកទិន្នន័យជាមធ្យមនៅលើបណ្តាញ Telenor នៅខាងចុងខែកន្លងទៅនេះ គឺ 58.6 Mbps ដែលកម្ពុជាយើងរកមិនបាន 10 Mbps ផងនោះ ដែលនៅលើបណ្តាញ Telia មានល្បឿន 45.9 Mbps។

ចំណាត់ថ្នាក់លេខ២ គឺប្រទេស Netherland និងប្រទេសហុងគ្រី ទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងការផ្តល់ល្បឿនអ៉ីនធឺណិតលឿននៃសេវាអ៉ីនធឺណិតចល័ត នៅលើពិភពលោកយើងនេះ។

ល្បឿនអ៉ីនធឺណិតនេះ គឺជាអ្វីដែលយើងអាចនិយាយបានថា វាគីជាល្បឿន ដូចបណ្តាញជំនាន់ទី៧ និងបណ្តាញជំនាន់ទី៨។

កូរ៉េខាងត្បូង មានល្បឿនអ៉ីនធឺណិតជាមធ្យម 22.2 Mbps។ ទោះបីយ៉ាងណា ល្បឿនតភ្ជាប់អ៉ីនធឺណិតជាមធ្យមនៃប្រទេសនេះ បានកត់ត្រាត្រីមាសទី១ បានថយចុះ ១២% ។ ចេញពីមួយឆ្នាំទៅមួយឆ្នាំ ល្បឿនបានធ្វើឲ្យប្រសើរឡើងក្នុងរង្វង់ 1.6% ។

ហុងកុង ក៏បានស្ថិតនៅក្នុងបញ្ជីនៃប្រទេសមានល្បឿនអ៉ីនធឺណិតខ្ពស់ផងដែរ។ ល្បឿនអ៉ីនធឺណិតជាមធ្យម នៅហុងកុង គឺខិតជិតដល់ 16.8 Mbps ។ មានកំណើត 3.4% ក្នុងមួយត្រីមាស និង 37% កំណើនប្រចាំឆ្នាំ។

ជប៉ុន ក៏ស្ថិតក្នុងបញ្ជីល្អផងដែរ។ ល្បឿនអ៉ីនធីណិតជាមធ្យម នៅក្នុងជប៉ុន គឺ 15.2 Mbps។ ត្រីមាសមុន បានកើនឡើង 3.4% និងមានកំណើនប្រចាំឆ្នាំ 16%។

ប្រទេសនៅសហភាពអឺរ៉ុប ប្រទេស Sweden ក៏ជាប្រទេសមួយក្នុងចំណោមបណ្តាបនរទេស ជាមួយនឹងល្បឿនអ៉ីនធឺណិតលឿនផងដែរ។ ល្បឿនប្រ៊ដប៊ែនជាមធ្យម 14.6 Mbps។ វាមានកំណើតប្រចាំឆ្នាំ 3.5% និង 34% កើនជាងត្រីមាសមុន។

ស្រដៀងគ្នាដែរ មានប្រទេសមួយចំនួនផ្សេងទៀត ដែលនៅទីនោះអាចផ្តល់ល្បឿនអ៉ីនធឺណិតលឿនផងដែរ។ តែវាមិនមានន័យថា បណ្តាប្រទេសទាំងនោះកំពុងតែប្រើប្រាស់បណ្តាញជំនាន់ទី៧ និងជំនាន់ទី៨ នៅក្នុងប្រទេសរបស់ខ្លួនឡើយ។ យើងអាចប្រមើលមើលបានថាបណ្តាញជំនាន់ទី៧ និងជំនាន់ទី៨ នឹងអាចបង្ហោះនៅក្នុងកំឡុងឆ្នាំ ២០៣០ ទៅឆ្នាំ២០៤០។ ហើយយើងក៏មិនអាចដឹងច្បាស់ថាវាពិតជានឹងកើតឡើងនៅពេលនោះដែរ។

សរុបមក យើងមិនទាន់អាចថាពិភពលោកយើងកំពុងតែប្រើប្រាស់បណ្តាញអ៉ីនធឺណិតចល័តជំនាន់ទី៧ និងជំនាន់ទី៨ នៅឡើយទេ៕

...

ដោយ : អ៉ឹម វុត្ថា ទីប្រឹក្សា ក.ប.ទ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print