វិបត្តិនយោបាយ អុីស្រា អែលនឹងរំលាយរដ្ឋសភា បោះឆ្នោតជាថ្មី

ចែករំលែក៖

គេហទំព័រ ABC News បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអុីស្រាអែលលោក Naftali Bennett ដែលបានប្រកាសនៅថ្ងៃទី ២០ខែមិថុនាថាន «ខ្ញុំបានសម្រេចយ៉ាងត្រឹមត្រូវមួយក្នុងដំណាក់កាលដ៏លំបាកនេះ ។ រួមគ្នាដើម្បីបញ្ជូនប្រទេសអុីស្រាអែលចេញផុតពីរណ្តៅដ៏ជ្រៅនៃវិបត្តិនយោបាយនេះ ។ យើងនឹងទទួលបានតម្លៃនៃតម្លាភាព និងទំនុកចិត្ត»។

សារព័ត៌មាន Reuters នៅថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០២២ បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett និងរដ្ឋមន្ត្រីការបរទេស លោក Yair Lapid ដែលបានឯកភាពគ្នាក្នុងការរំលាយសភាចោល ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយក្នុងអំឡុងពេលអន្តរកាលនេះ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីស្រាអែលម្នាក់ បានឱ្យដឹងទៀតថា ការបោះឆ្នោតរំលាយសភាខាងលើនឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយ។ ការសម្រេចចិត្តរៀបចំការបោះឆ្នោតរំលាយសភានេះទៀតសោត កើតមានឡើងបន្ទាប់ពីលោក ប៊េនណេត មិនអាចគ្រប់គ្រងសម្ពាធលើរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកបាន ហើយនៅក្រោយការបោះឆ្នោតរំលាយសភាដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់មានការបោះឆ្នោតសកលសាជាថ្មី និងជាលើកទី៥ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។
លោក ប៊េនណេត និងលោក ឡាភីត កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយជាប់គាំងនយោបាយជាង២ឆ្នាំ ដើម្បីបិទបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu៕ ដោយធីរីណា

...

រូបថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print