តើលោកអ្នកធ្លាប់មានការឈឺចាប់ត្រង់ក ស្មា និងខ្នងដែរឬទេ?

ចែករំលែក៖

ភ្នំពេញ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា, PEP Talks បាននាំមកនូវសិក្ខាសាលា ស្ដីអំពី ការហាត់យូកាដោយប្រើប្រាស់កៅអីនៅកន្លែងធ្វើការ។ សិក្ខាសាលានេះ នឹងបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីថែរក្សាសុខភាពរាងកាយទាំងមូល ពីអ្នកជំនាញរបស់យើង គឺលោក Mark Chen គ្រូពេទ្យកាយសម្បទាដែលមានបទពិសោធន៍ជាង 15 ឆ្នាំ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តថា, សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣:០០-៤:៣០ នាទីរសៀល តាមប្រព័ន្ធអនឡាញ Zoom ។

សូមបញ្ជាក់ថា, ថ្លែងក្នុងពិធីបើកសន្និសីទនាពេលកន្លងទៅ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលដៅសំខាន់នៃវេទិកានេះគឺដើម្បីប្រមូលផ្តុំស្ថាប័នពាក់ព័ន្ធក្នុងវិស័យអប់រំ សម្រាប់ចូលផ្ដល់មតិយោបល់រៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាជំនាញ ICT ឡើងវិញស្របតាមតម្រូវការ និងនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យាពិភពលោក។ ការជំរុញអក្ខរកម្មឌីជីថល និងធ្វើឲ្យប្រសើរឡើងនៃការសិក្សាជំនាញឌីជីថល នឹងជួយគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
លោករដ្ឋមន្ត្រី បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់ធាតុចូលបន្ថែម លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ ដែលគោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍន៍វិស័យឌីជីថលឱ្យក្លាយជាកម្លាំងចលករជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយម្ចាស់ការ ចីរភាព និងបរិយាបន្ន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print