ភ្នំពេញ៖ ស្ត្រីម្នាក់ជាអ្នករេីសអេតចាយដោយសារតែមានជំងឺប្រចាំការច្រេីនមុខគ្មានលទ្ធភាពមេីលជំងឺបានដេករហូតស្លាប់ក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ ២០២២នៅចំនុច ដីឡូត៍ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ វឿន ភេទស្រីអាយុ៣៧ឆ្នាំមុខរេីសអេតចាយ មានស្រុកកំណើតភូមិ បឹងព្រះ ស្រុកបាភ្នំ ខេត្ត ព្រៃវែង បច្ចុប្បន្ន ស្នាក់នៅ កន្លែងកើតហេតុ ខាងលេី។
តាមករបំភ្លឺរបស់ ប្ដី ជនរងគ្រោះ ឈ្មោះ យេង ភា បានឱ្យដឹងថានៅមុនពេលកេីតហេតុ ប្រពន្ធ របស់គាត់ មានអាការៈ ហេវហត់ ទឹងទ្រូង ហូបអីមិនបាន ហេីយមាន ជំងឺប្រចាំកាយ ជាច្រើនមុខ រហូត ដល់វេលាម៉ោងកេីត
ហេតុ ប្រពន្ធ របស់គាត់បាន ដាច់ ខ្យល់ស្លាប់ តែម្ដង។ សូម បញ្ជាក់ថា ជនរងគ្រោះ ជាមនុស្ស ញៀនស្រាថ្នាំ ហេីយពុំសូវហូបបាយនោះទេ តែងតែផឹកស្រាស្រវឹងជាប្រចាំ។ តាមកាពិនិត្យ និង កោសល្យវិច័យ នគរបាល ជំនាញបានអោយដឹងថា ជនរងគ្រោះស្លាប់ ដោយសារ ជំងឺរាំវៃ ប្រចាំកាយ ពិតប្រាកដមែន បច្ចុប្បន្ន សពត្រូវបាននគរបាល ប្រគល់ ទៅអោយ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕
ដោយ៖សុខាសែនជ័យ