ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ប្រភេទសំណង់ឈើប្រកសង្ហ័សី ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ចំនួន០៤ខ្នងផ្ទះ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសក្នុងហេតុការណ៍នេះឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះពលរដ្ឋ ហើយបាននាំគ្នារត់ចេញក្រៅ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់តែពុំអាចគ្រប់គ្រងបាន។ ភ្លាមៗនោះអាជ្ញាធរខណ្ឌបានទាក់ទៅកម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដល់ទីតាំងកើតហេតុ។
សូមបញ្ជាក់ផងដែរនៅចំណុចលើបឹងកំផ្លោកនេះមានផ្ទះពលរដ្ឋ សាងសង់នៅលើបឹងកំផ្លោក ជិត១០ខ្នងផ្ទះ ត្រូវបានអគ្គិភ័យឆាប់ឆេះនិងរាលដាលឆេះអស់ចំនួន០៤ខ្នងផ្ទះ។
មន្រ្តីអគ្គិភ័យបានឲ្យដឹងថា ក្នុងហេតុការណ៍ដោយផ្ទះពលរដ្ឋប្រភេទសំណង់ឈើប្រកសង្ហ័សី ដូច្នេះអណ្ដាតភ្លើងឆាបឆេះលឿន ធ្វើឲ្យមន្រ្តីជំនាញ លំបាកក្នុងការបាញ់ទឹកពន្លត់ឲ្យបានទាន់ពេលវេលា ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ក្នុងគ្រោះអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុជាច្រើនគ្រឿងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្តើនឡានទើបរលត់ជាស្ថាពរ។ ចំពោះមូលដ្ឋានមន្ត្រីជំនាញបានបញ្ជាក់ជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕
ដោយ៖ រ៉ារ៉ា