ខេត្តមណ្ឌលគិរី៖ រថយន្តដឹកឈើប្រណិតមួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស និងស្រែព្រះ បានបង្ក្រាបជាក់ស្ដែងដកហូតនិងរឹបអូសបានឈេីមួយចំនួន។
ករណីបង្រ្កាបការដឹកឈេីខុសច្បាប់ខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចចំការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនោះ គឺម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ម០៥-២០ភ.ព២ ចំណុះមួយតោនកន្លះ ដោយមានផ្ទុកឈើ ប្រភេទលេខមួយ គឺឈើស្រឡៅ និងឈើសុក្រំ ចំនួន១០ដុំ។ ឈើទាំងអស់នោះ ក្រុមឈ្មួញ បម្រុងដឹកទៅលក់ នៅប្រទេសវៀតណាម។
ក្រោយប្រតិបត្តិការរថយន្ត និងវត្ថុតាងត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស់ និងស្រែព្រះ ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖សហការី