ជនសង្ស័យ០២នាក់ ប្រើដែកទីបជ្រុងគាស់ជញ្ជាំងផ្ទះស័ង្កសីលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ជើងឯក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ កាលពីវេលាម៉ោង០៧និង៣០នាទីពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទំលុះទំលាយ (ប្រើដែកទីបជ្រុងគាស់ជញ្ជាំងផ្ទះស័ង្កសីលួចទ្រព្យសម្បត្តិ) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុត សុខគ្រី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១ឈ្មោះ សុខ ចិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។និងទី០២ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខកណ្តាល1យ-6853 (ម៉ូតូចាស់) សណ្តោងកន្ទុយរ៉ឺម៉ក ២/ដែកទីបជ្រុងប្រវែង២៤សង់ទីម៉ែត្រចំនួន០២ ។
ហេតុការណ៍
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ប៊ុត សុខគ្រី ភេទប្រុស អាយុ៦២ឆ្នាំ បានចេញពីផ្ទះស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅសម្រាកនៅផ្ទះកូនបង្កើតស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយផ្ទះរបស់ជនរងគ្រោះបានបិទទ្វារចាក់សោរទ្វារចោលពុំមានមនុស្សស្នាក់នៅទេ ។ លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី ក៏មានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ សុខ ចិន ភេទប្រុស អាយុ៣៩ឆ្នាំ ទី០២ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខកណ្តាល1យ-6853 (ម៉ូតូចាស់) សណ្តោងកន្ទុយរ៉ឺម៉ក មកធ្វើសកម្មភាពគាស់ជញ្ជាំងស័ង្កសីផ្ទះរបស់ជនរងគ្រោះ ដើម្បីលួចទ្រព្យសម្បត្តិ ។ ពេលជនសង្ស័យកំពុងតែធ្វើសកម្មភាព ក៏មានអ្នកជិតខាងឈ្មោះ ម៉ាន់ សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ជួយអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខកណ្តាល1យ-6853 (ម៉ូតូចាស់) សណ្តោងកន្ទុយរ៉ឺម៉ក ២/ដែកទីបជ្រុងប្រវែង២៤សង់ទីម៉ែត្រចំនួន០២ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពគាស់ជញ្ជាំងស័ង្កសីផ្ទះរបស់ជនរងគ្រោះ ដើម្បីចូលលួចទ្រព្យសម្បត្តិប្រាកដមែន ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print