ភ្នំពេញ ៖ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ បានសម្រេចឃុំខ្លួនមេកន្ទុយ លេខ(ឆ្នោតវៀតណាម)ម្នាក់(ប្តី) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.បើកល្បែងស៊ីសងដោយខុសច្បាប់ ចំណែ កប្រពន្ធត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដើម្បីទុកឲ្យមើល កូន ។ ដីកាសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ឡាច វុទ្ធី ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរ កត់ឆ្នោត នៅផ្ទះលេខ១ ផ្លូវលេខ៦០៨ ភូមិ ១៧ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការ ដោះលែងស្ត្រីជាប្រពន្ធឈ្មោះ ស៊ុំ ស្រីរ័ត្ន អាយុ៤៧ ឆ្នាំ មុខរបរ កត់ឆ្នោតខុសច្បាប់ដូចគ្នា ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១ ផ្លូវលេខ៦០៨ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទួលគោក ដោយបានធ្វើការឃាត់ខ្លួនមេឆ្នោត២ នាក់ប្តីប្រពន្ធ ដូចមានឈ្មោះខាងលើនេះ ។
ក្នុងនោះសមត្តកិច្ចបានធ្វើការចាប់យកវត្ថុតាងមាន ៖
១.ម៉ាស៊ីនព្រីនចំនួន២គ្រឿង
២.ម៉ាស៊ីនគិតលេខ១គ្រឿង
៣.ទូរស័ព្ទ៣ គ្រឿង
៤.ប្រាក់ចំនួន ១៦០ ០០០ រៀល ។ ក្រោយពេលឃាត់ខ្លួនជន សង្ស័យ២ នាក់ប្តីប្រពន្ធបានសារភាប្រហាក់ប្រហែលគ្នាថា សព្វ ថ្ងៃពួកគាត់ប្រកបមុខរបររកស៊ីកត់ឆ្នោតខ្មែរ និង ឆ្នោតយួន ឲ្យទៅមេឈ្មោះ ឧកញ៉ាខ្នា អស់រយៈពេលជាង៥ឆ្នាំហើយ ដោយស៊ីជាភាគរយ (ស៊ីទឹក) ។ ក្នុងមួយថ្ងៃពួកគាត់ទទួលកត់ឆ្នោតខ្មែរមាន ៥វេន ចំណែកឆ្នោតយួន មាន២វេន ដែលក្នុងមួយថ្ងៃពួកគាត់កត់ឆ្នោតបានប្រាក់ប្រហែលជាង១លានរៀល និងក្រោយពេលកត់បានប្រាក់នោះ ពួកគាត់បានផ្ញើឲ្យទៅមេ(ឧកញ៉ាខ្នា)តាមរយៈប្រពន្ធ ទ្រូម៉ានី មិនដែលខកខានឡើយ ហើយក៏រកស៊ីកាក់កបជាង៥ឆ្នាំមកដែរ ។ ប៉ុន្តែមិនដឹងមូលហេតុយ៉ាងម៉េចបានជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ក៏ត្រូវកម្លាំងសមត្តកិច្ចកងរាជអាវុធ ហត្ថចុះទៅចាប់ខ្លួនទាំង២ នាក់ប្តីប្រពន្ធ ដែលកំពុងនៅអង្គុយកត់ឆ្នោតដុសស្លែរាប់ឆ្នាំដូចសព្វដងនោះ ។ សមត្តកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២ នាក់ប្តីប្រពន្ធទៅសាលាដំបូ ងរាជធានីភ្នំពេញ តាមនីតិវិធី រហូតដល់ដំណាក់កាលចុងក្រោយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនប្តី ដោះលែងប្រពន្ធទុកឲ្យមើលកូន ៕
ដោយ រ៉ារ៉ា