កូរ៉េខាងត្បូងបាញ់មីស៊ីលអវកាស Nuri ផលិតក្នុងស្រុកជាលើកទីពីរ

ចែករំលែក៖

នៅថ្ងៃទី២១ខែមិថុនា កូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីលអវកាស Nuri ជាលើកទីពីរ ក្រោយរយៈពេល៨ខែបាញ់សាកល្បងលើកទីមួយ។ ការបាញ់សាកល្បងនេះគឺទទួលបានជោគជ័យ ។

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា កូរ៉េខាងត្បូងនៅថ្ងៃទី២១ខែមិថុនានេះ បានធ្វើតេស្តលើកទី២នៃគ្រាប់រ៉ុក្កែតអវកាសឈ្មោះថា នូរី (Nuri) ដែលអភិវឌ្ឍឡើងក្នុងស្រុករបស់ខ្លួនផ្ទាល់ ពោលគឺរយៈពេល ៨ខែ បន្ទាប់ពីការធ្វើតេស្តលើកទី១បានជោគជ័យ។ ប៉ុន្តែបានបរាជ័យក្នុងការបញ្ជូនផ្កាយរណបទៅកាន់គន្លងដែលបានកំណត់ដោយម៉ាស៉ីនរបស់វា។
កាលពីថ្ងៃទី២០ខែមិថុនា គ្រាប់រ៉ុក្កែត Nuri ត្រូវបានដំឡើងនៅលើបន្ទះបាញ់បង្ហោះរបស់វានៅឯមជ្ឈមណ្ឌលអវកាស ណារ៉ូ (Naro Space Center) នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ ការធ្វើតេស្តនេះត្រូវបានកំណត់កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានផ្អាកនៅរយៈពេលប៉ុន្មានម៉ោង មុនពេលចាប់ផ្តើមដំណើរការ ដោយសារតែមានបញ្ហាជាមួយនឹងឧបករណ៏ធុងអុកស៉ីតកម្ម។ ក្រុមមន្ត្រី នឹងធ្វើការសម្រេចចិត្តនៅរសៀលថ្ងៃអង្គារនេះ ថាតើត្រូវបន្តឬយ៉ាងណា។
គ្រាប់រ៉ុក្កែត Nuri ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េឈ្មោះថា ការ៉ី (KARI) ដែលអាចស្តុកទំនិញបាន ១.៥តោនទៅកាន់គន្លង ក្នុងរយៈចម្ងាយពី ៦០០ ទៅ ៨០០គីឡូម៉ែត្រពីលើផែនដី គឺជាមូលដ្ឋានគ្រឹះនៃផែនការរបស់ប្រទេស ដើម្បីចាប់ផ្តើមកម្មវិធីអវកាសរបស់ខ្លួន និងសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតានៅក្នុងបណ្តាញ 6G, ផ្កាយរណបស៊ើបការណ៍ និងការស៊ើបការណ៍តាមព្រះចន្ទ។
កាលពីខែតុលា ឆ្នាំ២០២១ ដែលជាពេលធ្វើតេស្តលើកដំបូង គ្រាប់រ៉ុក្កែត Nuri បានហោះឡើងដល់រយៈកម្ពស់ ដែលជាគោលដៅគឺ ៧០០គីឡូម៉ែត្របានដោយជោគជ័យ ប៉ុន្តែបានបរាជ័យក្នុងការបញ្ជូនផ្កាយរណបសាកល្បងមួយគ្រឿង ទៅកាន់គន្លងដែលបានកំណត់ ដោយសារម៉ាស៉ីនកំណាត់ទី៣របស់វាឆេះអស់ថាមពលមុនការរំពឹងទុក៕ ដោយធីរីណា

...

រូប​ថត​ :​ Adda247

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print