តុលាការសម្រេចផ្តន្ទាទោសលើជនជាតិចិន២នាក់ដាក់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

   ភ្នំពេញ ៖ នៅថ្ងៃទី២១ខែមិថុនាឆ្មាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សាតំណាងអយ្យការលោក ហេង ផេង បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ១-ឈ្មោះ JIA ZHIYANG  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ( មេខ្លោង ធ្លាប់ជាប់គុក១ឆ្នាំ  ទើបចេញពីគុកបាន៣ខែពីបទរំលោភលើសេចក្តីទុកចិត្ត )និងទី២-ឈ្មោះ ZHANG LEILIN  ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១០គីឡូក្រាម។

   ជនជាប់ចោទទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ ដោយមានការ សម្របសម្រួលពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។  ការបង្រ្កាបករណីគ្រឿងញៀននេះដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍  សន្តិបណ្ឌិត នេត  សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយ ឧត្ដមសេនីយ៍  ម៉ក់ ជីតូ  អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក  វណ្ណៈ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន។ កាលពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន(ក៧)បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបុរីប៉េងហួត(បឹងស្នោ ) នៅតាមផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥  ផ្លូវលេខP០៤  ក្នុងបុរីប៉េងហួត(បឹងស្នោ )សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងចាប់យកមាន ៖  គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) សរុប៩.៧៨៣,៧៣ ក្រាម៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print