ស្អាតណាស់! ជីមី បង្ហាញឈុតក្រមា និងកាបូបកំប្លោកខ្មែរលើទឹកដីអាមេរិក

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ទស្សនិកជនពិតជាស្គាល់ហើយថាពិធីការិនីរាងស្រឡូនខ្ពស់ស្រឡះកញ្ញា ជីមី តែងតែបង្ហាញភាពលេចធ្លោរឲ្យអ្នកគាំទ្រខ្លួនចាប់អារម្មណ៍ជាបន្តបន្ទាប់ពិសេសលើការតុបតែងខ្លួន។ ធ្វើឲ្យគេចាប់អារម្មណ៍និងលាន់សរសើរមិនដាច់ពីមាត់នោះទេ ក្រោយពីរូបថតជាច្រើនសន្លឹករបស់ពិធីការិនីល្បីឈ្មោះកញ្ញាជីមមី ត្រូវបានបញ្ចេញនៅលើបណ្តាញទំនាក់ទំនងសង្គមអំពីការស្លៀកឈុតច្នៃដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតស័ក្កិសមទៅនឹងរូបរាងដ៏ស្រឡូនរបស់នាង។
ពិធីការិនីស្រស់សោភា កញ្ញា ជីមមី បានចាកចេញពីកម្ពុជាកាលពីអំឡុងដើមខែមិថុនានេះមក។ វត្តមានជាថ្មីលើទឹកដីសហរដ្ឋអាមេរិកជាមួយគូស្នេហ៍លោកជីមី ប៉ុន្តែអ្វីដែលធ្វើឲ្យគេប្លែកចិត្តគឺនាងបាននាំទាំងម្តាយបង្កើតរបស់នាងរួមដំណើរផងដែរ ដែលគេដឹងថា អាចនឹងមានដំណឹងល្អក៏ថាបានសម្រាប់ពួកគេទាំងពីរ។ មុននេះ ឈុតច្នៃពណ៌ក្រហមដិតនេះដែលត្រូវបានច្នៃឌឡើងពីក្រមាត្បាញដោយជនជាតិខ្មែរនិងត្រូវបានបង្ហាញក្រោយពីតារាស្រីរូបនេះលេចវត្តមាននៅលើទឹកដីនៃសហរដ្ឋអាមេរិក ជាមួយនឹងគូស្នេហ៍លោកជីមីតែម្តង។ រូបរាងខ្ពស់ស្រឡូនឈរកាច់រាងនៅតាមដងផ្លូវ ខណៈដែលដៃរបស់នាងកាន់កាបូបកំប្លោកដែលត្រូវបានច្នៃនិងរចនាដោយកូនខ្មែរធ្វើឲ្យអ្នកគាំទ្រលាន់សរសើរខ្លាំងថាទាំងសាកសម ទាំងស្រស់ស្អាត និងជាការបង្ហាញពីការគាំទ្រលើកតំកើងស្នាដៃរបស់ខ្មែរនៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះ។ រូបថតដ៏ទាក់ទាញនេះត្រូវបានមុននេះភ្ជាប់ដោយសារថាក្រម៉ាខ្មែរ កាបូបកំប្លោកខ្មែរនៅ RODEO DRIVE , Beverly Hills សហរដ្ធអាមេរិក ។ ជនជាតិគេសួរនាងខ្ញុំថាតើសំលៀកបំពាក់ខ្ញុំបានមកពីណា ? នាងខ្ញុំប្រាប់គេថា ឈុតនេះហោះត្រង់មកពីកម្ពុជា គេលាន់មាត់ឈុតក្រម៉ាយើងថាស្អាត នឹងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗតែក្រម៉ាខ្មែរយើងបែរជាលេចធ្លោរមួយបែប និងទាក់ទាញចំណាប់អារម្មណ៏អ្នកនៅទីនេះច្រើន។ របស់យើងបើមិនខំផ្សព្វផ្សាយ មិនខំបង្ហាញ មិនខំចែករំលែកបរទេសអាចនឹងមិនដឹង និងមិនយល់ពីតំលៃនោះទេ ។
សារនេះកាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តងជាមួយនឹងការគាំទ្រអ្វីដែលនាងបានលើកឡើងនិងសរសើរថានាងពិតជាមានគំនិតច្នៃប្រឌិតខ្ពស់បើទោះបីជាធ្វើដំណើរកម្សាន្តដល់ទឹកដីនៃសហរដ្ឋអាមេរិកហើយនៅតែបង្អួតសម្រស់និងស្នាដៃខ្មែរថែមទៀតផង៕

ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print