ប្រទេសដំបូងផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន ក្រោយរញ្ជួយដីសម្លាប់មនុស្សជាច្រើន

ចែករំលែក៖

ក្រោយការរញ្ជួយដីសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង រដ្ឋាភិបាលតាលីបង់បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន។
នៅពេលនេះ កូរ៉េខាងត្បូងនិងជប៉ុនបានប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថាន ដែលជាប្រទេសដំបូងគេផ្តល់ជំនួយដល់ប្រទេសនេះ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូលនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន១លានដុល្លារ ទៅដល់ជនរងគ្រោះដោយសាររញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលបានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់ និងបង្កឱ្យមានរបួសយ៉ាងហោចណាស់ក៏ ១,៥០០នាក់ដែរ​។
ដោយឡែក ក្នុងថ្ងៃដដែលនេះអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនឯណោះវិញបានប្រកាសថា រដ្ឋាភិបាលជប៉ុនក៏គ្រោងនឹងផ្តល់ជំនួយដល់ប្រទេសអាហ្វហ្កានីស្ថានផងដែរ ខណៈខាងរដ្ឋាភិបាលកំពុងសម្របសម្រួលលើមធ្យោបាយ ដើម្បីផ្តល់ការជួយគាំទ្រដែលចាំបាច់ឱ្យបានជាបន្ទាន់ ក៏ដូចជាធ្វើការស្ទាបស្ទង់វាយតម្លៃទៅលើស្ថានការណ៍ដើម្បីកំណត់ពីតម្រូវការរបស់អាហ្វហ្កានីស្ថាន។
កាលពីវេលាទៀបភ្លឺថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតអាហ្វហ្កានីស្ថាន ចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីកាប៊ុល និងក្បែរព្រំដែនជាមួយប៉ាគីស្ថាន៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print