ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា៖ បុរសម្នាក់ឈ្មោះ ហួន ហាក់ ដែលជាម្ចាស់អាខោនហ្វេសប៊ុក Bong Hak បានចូលទៅខមិនថា (២០នាទីហើយឡានទឹកមិនទាន់មកដល់ ប្រហែលស្រវឹងដេកបាត់អស់ហើយ) ដែលជាការប្រមាទមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យើង ហើយត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Bong Hak បានចូលទៅខមិ នថា (២០នាទីហើយឡានទឹកមិនទាន់មកដល់ ប្រហែលស្រវឹងដេកបាត់អស់ហើយ) ដែលករណីអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Bong Hak ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
ប៉ុន្តែនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ Bong Hak ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!៕
ដោយ៖សហការី