សេចក្តីជូនដំណឹង ស្តីអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ សម្រាប់ប្រារព្ធពិធីខួបលើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ មិថុនា ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៍មានពី​ផេក​តេឡេ​ក្រាម​របស់គណបក្សប្រជាជនកម្ពុជា​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ សម្រាប់ប្រារព្ធពិធីខួបលើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ មិថុនា ២០២២។

ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញសូមមេត្តាជ្រាបថា នៅអង្គារ ថ្ងៃទី២៨ មិថុនា ២០២២ ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករានឹងប្រារព្ធមិទ្ទីញខួបអនុស្សាវីយ៍លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តមចាប់ពី ស្តុបជលផលផ្លូវលេខ ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និងជុំវិញបរិវេណប្រារព្ធពិធី ចាប់ពីម៉ោង ៥:០០ នាទីព្រឹក រហូតដល់បិទបញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលនឹងត្រូវធ្វើដំណើរតាមផ្លូវខាងលើសូមមេត្តាយោគយល់ និងសហការដោយក្តីអនុគ្រោះ។ សូមអរគុណ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print