យុវជនឈាមរាវម្នាក់ដោយសាភ្លើងប្រច័ណ្ឌសម្លាប់គូរស្នេហ៍រួចដេកក្បែរសព

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២នេះ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ច ថាមានធំុំក្លិនស្អុយចេញពីបន្ទប់ជួល។ ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល(បន្ទប់ចាក់សោរពីក្រៅ)ទើបប្រទះឃើញសាកសពគ្របភួយ និងជនសង្ស័យដេកក្បែរសាកសព។

សពជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
ជនសង្ស័យឈ្មោះ សេង គឹម ហួរ ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ត្រូវជាសង្សារជនរងគ្រោះ)។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតកជនរងគ្រោះបណ្ដាលឱ្យស្លាប់។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹតកបណ្ដាលឱ្យស្លាប់(កជនរងគ្រោះមានស្នាម)។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុជនសង្ស័យប្រច័ណ្ឌនឹងជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់យកទៅឃុំខ្លួនបណ្ដោះអាសន្នអធិការនគរបាលក្រុងសៀមរាប។

សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print