នគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឲ្យស្លាប់).

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី​ ២៣ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទីល្ងាច កំលាំងជំនាញខណ្ឌបានសហការណ៍ ជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឲ្យស្លាប់). នៅត្រង់ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធនីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មុំ ហៀង ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើមុខរបរនៅផ្ទះ ។
ជនបង្កឈ្មោះ ឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាចៅបង្កើត) ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរគ្មាន ។
សំភារៈដកហូត
– ចប់កាប់ដងដែកចំនួន០១ដើម។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុកាលនៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២វេលាម៉ោងប្រហែល២,១៥នាទីរំលងអាទ្រាត ជនសង្ស័យបានទិញស្រាថ្នាំកន្លះលីត្រយកមកផឹក រហូតដល់ម៉ោងកើតហេតុ៤,និង៤០នាទីជនរងគ្រោះបានដើរចេញពីក្នុងផ្ទះមកដល់ចំណុចមាត់ជណ្ដើរ ជនសង្ស័យបានយកចបកាប់មកវាយបណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុរួចគេចខ្លួនបាត់។ ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ៍បានបន្តនីតិវិធី ស្រាវជ្រាវជាបន្តបន្ទាប់ឈានទៅដល់ឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី២៣ ខែ ឆ្នាំដដែល វេលាម៉ោង១៧,០០នាទីត្រង់ចំណុចគល់ស្ពាន លី យុងផាត់ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
ក្រោយពីសមត្កិច្ចបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកចបកាប់ដងដែកវាយទៅជីដូនប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print