ជនមិនស្គាល់មុខដឹកឧស្ម័ន(សារធាតុអាម៉ូញាក់)មកទម្លាក់ចោលបណ្តាលឱ្យពុលមនុស្ស៣នាក់និងព្រះសង្ឃ៣អង្គ

ចែករំលែក៖

ភ្នំពេញ​៖​ ជនមិនស្គាល់មុខបានដឹកបំពង់ឧស្ម័ន(សារធាតុអាម៉ូញាក់)មកទម្លាក់ចោលនៅចំណុចភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីល
កាលពីវេលាម៉ោង១៩និង៤៨នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២​ និងបណ្តាលឱ្យមនុស្សចំនួន៣នាក់ព្រះសង្ឃ៣អង្គបានពុលត្រូវបានរថយន្តសង្រ្គោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ បានចេញប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមនុស្សប្រុសចំនួន២នាក់បេីករ៉ឺម៉កមួយគ្រឿងដឹកយកបំពង់ឧស្ម័នមកទម្លាក់ចោលក្នុងទឹក រួចហើយបានគេចខ្លួនបាត់។
បន្ទាប់មកក៏មានភាយក្លិនដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ និងធ្វេីឱ្យពុលទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យ​ និងហៅរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០​ មកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ។

ក្រោយពីពិនិត្យជាក់ស្តែងរួចមក អាជ្ញាធរបានរកឃេីញបំពង់ឧស្ម័នចំនួន៤បំពង់ និងបានយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព​។ ចំណែកជនដែលដឹកយកមកទម្លាក់ចោលនោះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print