ភ្នំពេញ៖ នេះជាលើកទី៤ហើយ ដែលសាលាខណ្ឌដូនពេញ ដឹកនាំដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌនិងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌរួមទាំងមន្រ្តីសាលាខណ្ឌទាំងអស់បានធ្វើពិធីវាយកំទ្ទេចទូហ្គេមជាបន្តបន្ទាប់ចំនួន២៥ទូ ក្នុងនោះមានប្រភេទទូហ្គេមបាញ់ត្រីចំនួន១០ទូ ប្រភេទហ្គេមបៀរនិងសេះចំនួន១៥ទូ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដេីម្បីលុបបំបាត់ល្បែងសីុសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌដូនពេញបានធ្វើពិធីវាយកម្ទេចទូហ្គេមប្រភេទល្បែងសីុសងចំនួន២៥ទូរនេះ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១០ទូ ទូហ្គេមបៀនិងប្រភេទហ្គេមសេះចំនួន១៥ទូ ដែលគ្មានច្បាប់អនុញ្ញាតត្រូវបានវាយកម្ទេច ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង២៥ទូនេះ ត្រូវបានរឹបអូសពីកន្លែងធ្វើអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរថា ទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វពង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គមទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហ្គេមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្តអំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម ៕





ដោយ៖ ស ដារ៉ា
...