ភ្នំពេញៈ នៅព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមចូលរួមបិទកិច្ចប្រជុំនេះនៅម៉ោង 10:30 ព្រឹកបន្តិចទៀតនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕
ដោយ សុខ ខេមរា
...