រកឃើញដេប៉ូប្រេងឥន្ធនៈមិនមានភាពអនុលោមចំនួន ៥ទីតាំងបន្ថែម ទៀតស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៦ ខែមិថុនា​​ ឆ្នាំ​២០២២នេះ​ថា​៖​ មន្ត្រី ក.ប.ប. ប្រចាំនៅក្នុងភូមិសាស្ត្រខេត្តខាងលើ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ បានត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូលក់ប្រេងឥន្ធនៈសរុបចំនួន ២២ទីតាំង ដែលក្នុងនោះដេប៉ូប្រេងឥន្ធនៈចំនួន៥ទីតាំង ត្រូវបានពិនិត្យឃើញថាពុំមានភាពអនុលោម តាមរយៈលទ្ធផលដែលបានមកពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch)។

មន្ត្រីស៊ើបអង្កេត ក.ប.ប. បានចាត់វិធានការតឹងរឹងចំពោះម្ចាស់ដេប៉ូដែលរកស៊ីមិនសុចរិតខាងលើផងដែរ។

ក្រោយប្រតិបត្តិការចប់​ មន្ត្រីជំនាញ​បានចាត់វិធានការពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print