បន្តដកហូតទំនិញខូចគុណភាពពីទីផ្សារ បន្ទាប់ពីការត្រួតពិនិត្យរបស់មន្ត្រី ក.ប.ប.

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៦ ខែមិថុនា​​ ឆ្នាំ​២០២២នេះ​ថា​៖​ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការគាំពារសុខភាពប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបានធ្វើការត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេច គ្រឿងឧបភោគបរិភោគនៅតាមផ្សារ ម៉ាត ផ្ទះចែកចាយបោះដុំទំនិញនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តខាងលើ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនាថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីយើងបានរកឃើញ ក៏ដូចជាដកហូតនូវទំនិញចម្រុះ រួមមានភេសជ្ជៈ និងទឹកដោះគោខាប់ ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥៤.៤៩គីឡូក្រាម និង៩១កំប៉ុង ក៏ដូចជាទំនិញទឹកសុទ្ធ  ពុំមានដាក់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ចំនួន ១២០យួរ។ 

ទំនិញមិនអនុលោមទាំងនោះត្រូវបានយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធី ទន្ទឹមនឹងនោះមន្ត្រីយើងបានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានកំហុសឆ្គងដើម្បីជាការអប់រំជៀសវាងបន្តដាក់លក់ទំនិញមិនមានអនុលោមភាពតទៅទៀត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print