ក្បួនទម្រង់ការ (អាពាហ៍ពិពាហ៍)(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
បទទី១ថា : អនអើយស្រីអន សុំបើកវាំងនន ជូនអនដេកលក់ សុំដាស់អនឡើង រកទឹកលុបមុខ ជូនអូនដេកលក់ ស្រងាកលើខ្នើយ។
បទទី២ថា : អូនអើយស្រីអន សុំបើកវាំងនន សុំអនមកផ្ទឹម ទន្ទឹមលើខ្នើយ។
បទី៣ថា: អូនអើយផាត់ជាយ ផាត់ចេញឲ្យឆ្ងាយសោះ វាសាន់វាន់ កន្ទេលខ្នើយយើងរៀបបម្រុងអនមកផ្ទឹម ពេលវេលាបានហើយ។
លំដាប់នោះ អាចារ្យត្រូវអុជទៀនពពិលឡើង ហើយរើសយកប្រុសប្រាំនាក់ ស្រីបួននាក់ ដែលជាអ្នកមានខាន់ស្លា និងមិនអភ័ព្វគូឲ្យមកអង្គុយដំកង់ជុំវិញអ្នកផ្ទឹម អាចារ្យត្រូវអង្គុយពីខាងមុខអ្នកផ្ទឹម ហើយផ្ដើមបង្វិលពពិលបណ្ដើរ ពពិលជាទក្ខិណាពិដិ គឺហុចបន្តគ្នាពីដៃស្ដាំទៅអាចារ្យត្រូវសូត្របរិកម្មបណ្ដើរនូវធម៌ជយន្តោដូច្នេះ:
ជយន្តោពោធិយាមូលេ សក្បានំនន្ទិលវឌ្ឍនោ ឯវំត្វំវិជយេហោហិ ជយស្សជយមង្គល អបរាជិតបល្លង្កេ សីសេបឋវិបោក្ខរេ អភិសេកសព្វពុទ្ធានំ អគ្គប្បត្តោបមោទតិ សុនក្ខគំ សុមង្គលំ សុបកាតំ សហុដ្ឋិតំ សិខណោ សុមុហុត្តោច សុឃិដ្ឋិព្រហ្មចារីសុ បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំ មនោកម្មំ បណិធីតេ បទក្ខិណា បទក្ខិណា និងកត្វាន លភន្តរត្ថបទក្ខិណេ។
ប្រែជា ព្រះសម្មាសម្ពុទ្ធកាលគង់នៅលើអប្បរាជិតបល្ល័ង្គ ក្រោមដើមពោធិព្រឹក្សក៏តាំងនៅកណ្ដាលប្រទេសពីមណ្ឌលដែលជាទីត្រាស់ដឹងនៃព្រះពុទ្ធគ្រប់ព្រះអង្គ ទ្រង់ផ្ចាញ់ទៅមារនិងសេនាមារទាំងអស់ទៅ ទ្រង់ដល់នូវភាវៈជាបុគ្គលប្រសើរលើសទេវតា និងមនុស្សទាំងឡាយធ្វើឲ្យពួកសក្យរាជរីករាយសប្បាយព្រះហឫទ័យទូទៅយ៉ាងណាៗ អ្នកចូរឈ្នះ ចូរបាននូវជ័យមង្គលយ៉ាងនេះចុះ ។ ឫក្សល្អក្តី មង្គលល្អក្តី អរុណរះឡើងល្អក្តីខណៈល្អក្តី យាមលោកក្តី បូជាល្អក្តី មានមកពីមង្គលប្រព្រឹត្តកាយវាចាចិត្តជាសុចរិតទាំងអស់កាយកម្មក្តី វចីកម្មក្តី មនោកម្មក្តី ដែលជារបស់ខាងស្ដាំ គឺជាខាងល្អបរិសុទ្ធ ហើយរមែងឲ្យសម្រេចរបស់ដែលប្រាថ្នាជាខាងស្ដាំ គឺខាងល្អ ហេតុនេះបុគ្គលគួរគប្បីធ្វើកាយកម្ម វិចីកម្ម មនោកម្ម ឲ្យជាខាងស្ដាំក៏នឹងបាននូវផលជាខាងស្ដាំដូចគ្នា។
លំដាប់នោះ ឱ្យអ្នកមហាឬអ្នកណាមួយដែលចេះរាំបើកបាយសី(បាយសី) ៣បទ ដំបូងឡើយមិនបាច់ច្រៀង រាំបន្តិចទៅហើយលូកទៅចាប់ដងដាវកាន់ឡើងហើយស្រែកថា ជ័យហោង ឲ្យអ្នកទាំងពួងឆ្លើយថា ជ័យ សួស្តីហោង ឲ្យអ្នកទាំងពួងឆ្លើយថា សួស្ដី សុខហោង ឲ្យអ្នកទាំងពួងឆ្លើយថា សុខ ។
ហើយរាំច្រៀងបទកិន្នរ ឬ បទបន្ទាយយាងយាស តទៅថា ” ដាវអើយដាវដែក ដាវល្អចម្លែក បានពីសួគ៌នាយ ផ្លែជាឪពុក ស្រោមសោតជាម្ដាយ បានពីសួរនាយគំរាមសត្រូវ” ច្រៀង 3 ដងហើយស្រែកថាជ័យហោង សួស្ដីហោងសុខហោង ដូចមុនទៀត រួចយកចុងដាវទាត់ស្បៃដែលគ្រប់ទៀបហើយរាំច្រៀងតទៅទៀតថា ឱស្បៃកាយា បានពីទេវតាលោកដាក់មកឲ្យ រាយកស្បៃរួចចាប់ទៀបជាក្រោយ លោកដាក់មកឲ្យ បានសុខសួស្ដី ច្រៀង៣បទហើយស្រែកជ័យហោង សួស្ដីហោង សុខហោង។ រួចហើយដាក់ទៅវិញគឺដាក់ដងដាវលើដៃកូនប្រុស ចុងដាវលើដៃកូនស្រី។ រួចចាប់ឡើងរាំច្រៀងថា ” ឱទៀបទាំងគូត្រឹមត្រូវលក្ខណា បានពីទេវតា ឲ្យពរនាងនាក់ ” ៣ចប់ហើយឱ្យដាក់ទៀបទៅវិញ។ ក្នុងវេលារាំបើកបាយសី លោកឱ្យលេងភ្លេងកិន្នរ ភ្លេងបន្ទាយយាងយាស។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print