នគរបាលក្រុងបាត់ដំបង​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួ​នជនត្រូវចោទម្នាក់ក្នុង​ករណីគ្រឿង​ញៀនកាលពីឆ្នាំ២០២១

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំងនគរបាលក្រុងបាត់ដំបង​ នៅថ្ងៃ ចន្ទ​១៣រោច​ខែ​ជេស្ឋឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២​២ វេលាម៉ោង ០៩​និង​​៤០នាទីព្រឹក​ បានឃាត់ខ្លួនជនត្រូវចោទម្នាក់​ ក្នុង​ករណី​បទល្មើស​គ្រឿង​ញៀនកាលពីឆ្នាំ២០២១​កន្លងទៅ​ នៅចំណុច ក្រុមទី០២ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ។

របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការង​ផែនការងារ​ប្រឆាំងគ្រឿង​ លោកវរ​សេ​នី​យ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុង​បាត់ដំបង​ បានដឹកនាំកម្លាំងផ្នែកជំ​នា​ញប្រឆាំងគ្រឿងញៀន អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ​២៣៤ ចុះថ្ងៃទី២០ ខែមេសាឆ្នាំ២០២២ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសា​លាដំបូងខេត្តបាត់ដំបង​ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ តាំង យូលី ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំ​នៅ ក្រុមទី០២ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង​ ដែល​ត្រូវបានចោទប្រកាន់ពីបទជួញដូរដោ​យខុសច្បាប់នូវសារធាតុ​ញៀន​ប្រព្រឹ​ត្តនៅចំណុចភូមិច្រាបក្រសាំង​ សង្កាត់​ វត្តគរ ក្រុងបាត់ដំបង​ ខេ​ត្តបាត់ដំបង​ កាលពីថ្ងៃទី​០៣​ ខែ​ ធ្នូ​ ឆ្នាំ២០២១។

បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលក្រុង​បានរៀបចំ​សំណុំរឿងបញ្ជូនមកការិ យាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ៕ដោយ​៖អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print