ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង នៅថ្ងៃ ចន្ទ១៣រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩និង៤០នាទីព្រឹក បានឃាត់ខ្លួនជនត្រូវចោទម្នាក់ ក្នុងករណីបទល្មើសគ្រឿងញៀនកាលពីឆ្នាំ២០២១កន្លងទៅ នៅចំណុច ក្រុមទី០២ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២៣៤ ចុះថ្ងៃទី២០ ខែមេសាឆ្នាំ២០២២ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ តាំង យូលី ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅ ក្រុមទី០២ ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចភូមិច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២១។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ៕ដោយ៖អារុណរះ