អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ បន្តពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ដើម្បីកែប្រែសួនច្បារមាត់ទន្លេឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តនៅក្នុងក្រុងកំពង់ចាម។

តាមគម្រោងប្លង់ដែលគ្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេក្នុងក្រុងកំពង់ចាមនោះមានដូចជា៖ កន្លែងអាហារដ្ឋានលើទឹក, បឹងហ្គាឡូនិងអាហារដ្ឋាន , ក្លិបហាត់ប្រាណ, ផាប់, សួនច្បារ, សួនកុមារ, កន្លែងថតរូប, កន្លែងពិចនិក នឹងក្យូសអង្គុយលេង, ផ្សារអាហារជាដើម។

សូមបញ្ជាក់ថា ក្រោយពេលពិភាក្សាលើគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដៃគូអភិវឌ្ឍន៍ឱ្យសិក្សាឡើងវិញនូវចំណុចមួយចំនួនមានដូចជា ៖ ប្រព័ន្ធបង្ហូរទឹកកខ្វក់ , ការរៀបចំបណ្តាញអគ្គិសនី, កែប្រែរង្វង់មូល និងបន្ថែមបន្ទប់អនាម័យ។

ក្រោយពេលរៀបចំប្លង់បានត្រឹមត្រូវ ទើបចងក្រងជាឯកសារ និងឈានទៅធ្វើកិច្ចសន្យាសាងសង់តែម្តង៕

...

ដោយ៖អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print