កម្លាំងនគរបាលឃាត់ខ្លួនពិរុទ្ធជនម្នាក់​ តាមដីការបស់តុលាការពាក់ព័ន្ធ​ករណីហិង្សាដោ​យចេត​នាកាលពីឆ្នាំ២០១៩

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំង​នគរបាលស្រុកសំឡូត​បានចាប់ឃាត់ខ្លួនពិរុទ្ធជនម្នាក់​ តាមដីការបស់តុលាការពាក់ព័ន្ធ​ករណីហិង្សាដោ​យចេត​នាកាលពីឆ្នាំ២០១៩​ នៅថ្ងៃ​ទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ ដោយ​អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង លេខ២៥២​ត/ព្រ​ ចុះថ្ងៃទី​៥ខែ​ឧសភា​ឆ្នាំ​២០២១​ ដោយបង្គាប់ឱ្យ​ចាប់ខ្លួនឈ្មោះ​ អៀង​ គីម​ភេទប្រុ​ស​ អាយុ​៣១ឆ្នាំ​ រស់នៅភូមិអូររំចេកក្រោម​ ឃុំអូរសំរិល​ ស្រុកសំ​ឡូត​ ខេត្តបា​ត់ដំបង​ ជាប់ចោទពីបទ​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ប្រព្រឹត្តនៅភូមិអូររំចេកក្រោម​ ឃុំអូរសំរិល​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១១​ ខែ​ឧសភា ឆ្នាំ​២០១៩។

របាយការណ៍​ដដែល​បានបន្តថា​ អនុវត្តតាមយោបល់ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ លោកវរសេនីយ៍ទោ​ ម៉ែន​ រីម​ អធិការ​នគរបាលស្រុក​បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំរិ​ល​ ឈានដល់ការឃាត់ខ្លួន​ជនជាប់ចោទតែម្តង។

នគរបាលស្រុកសំឡូត​នៅព្រឹកថ្ងៃ​ពុធ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​បានរៀ​បចំ​បញ្ជូនពិរុទ្ធជនមកការិយាល័យជំនាញនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីចាត់ការបន្ត​តាមនីតិវិធី៕

...

ដោយ​៖អរុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print