ក្លិប Everton កំពុងតែទន្ទឹងរង់ចាំការដេញថ្លៃពីក្លិបមាន់ខ្នាយមាស Spurs សម្រាប់កីឡាករទាំងពីរ ដែលអាចនឹងធ្វើឡើងនៅសប្តាហ៍នេះ។ ចំណែក្លិប Chelsea ក៏ចាប់អារម្មណ៍លើ Richarlison ដែរដោយអាច ចុះ ហត្ថលេខា លើ ខ្សែ ប្រយុទ្ធ ថ្មី ២ នាក់ទៀតគឺ Raheem Sterling និង Ousmane Dembele។
ក្លិបមាន់ខ្នាយមាស Tottenham កំពុងកំណត់គោលដៅលើកិច្ចព្រមព្រៀងកញ្ចប់សម្រាប់ទាំង Richarlison របស់ Everton និងAnthony Gordon។ ទោះបីជាយ៉ាងណាក៏ដោយ Chelsea កំពុងពិចារណាលើគូប្រជែង Spurs សម្រាប់ Richarlison ដែលពួកគេមើលឃើញថា ជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Romelu Lukaku ដែលចងភ្ជាប់ជាមួយ Inter Milan និងជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលក្លិបកំពុងសម្លឹងមើលដើម្បីកែលម្អខ្សែជួរមុខរបស់ពួកគេ។
Tottenham ក្នុងនាមជាក្លិបធំមួយ ក៏ចង់ចុះហត្ថលេខាលើទេពកោសល្យវ័យក្មេងរបស់អង់គ្លេសដើម្បីអភិវឌ្ឍ និងមើលឃើញខ្សែស្លាបឆ្វេង Gordon ជាកីឡាករដែលមានទេពកោសល្យសម្រាប់អនាគត។ Everton កំពុងទន្ទឹងរង់ចាំការដេញថ្លៃពី Spurs សម្រាប់កីឡាករទាំងពីរ ដែលអាចនឹងធ្វើឡើងនៅសប្តាហ៍នេះ ប៉ុន្តែ Eveton មិនមានចំណាប់អារម្មណ៍ក្នុងការទទួលបានការដេញថ្លៃទ្វេរដងនោះទេ។Richarlison ត្រូវបាន Spurs តាមដានតាំងពីគាត់លេងនៅ Watford ហើយអាចផ្តល់នូវការប្រកួតប្រជែងនៅជួរមុខ រួមទាំងការបម្រុងទុកសម្រាប់ Harry Kane ផងដែរ។ ទន្ទឹមនឹងនេះដែរលោក Thomas Tuchel អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីចំនួន៣នាក់ ដោយមានការចាប់អារម្មណ៍លើ Raheem Sterling របស់ Man City និង Ousmane Dembele របស់Barcelona ដែលនឹងត្រូវផុតកុងត្រាក្នុងពេលឆាប់ៗនេះ។Chelsea ក៏កំពុងកំណត់គោលដៅលើខ្សែការពារកណ្តាល២រូបផងដែរ ដែលបានបាត់បង់ Antonio Rudiger និង Andreas Christensen ហើយមានបំណងចង់នាំយកអតីតកីឡាករ Nathan Ake មកក្លិបវិញ។ ក្លិបមិនទាន់ធ្វើអាជីវកម្មទិញដូរនៅឡើយទេខណៈដែលពួកគេរៀបចំរចនាសម្ព័ន្ធជ្រើសរើសបុគ្គលិករបស់ពួកគេឡើងវិញ ដោយលោក Marina Granovskaia និង Petr Cech គ្រោងនឹងចាកចេញ។
លោក Granovskaia កំពុងបន្តត្រួតពិនិត្យការផ្លាស់ប្តូរក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ប៉ុន្តែលោក Cech នឹងចាកចេញនៅចុងខែនេះ។ កាលពីសប្តាហ៍មុនសារព័ត៌មាន Sky Sport បានផ្សាយថា អតីតនាយកបច្ចេកទេសរបស់ Liverpool លោកMichael Edwards ត្រូវបានគេរំពឹងថានឹងត្រូវបានទាក់ទងដោយម្ចាស់ក្លិប Chelsea ថ្មីលោក Todd Boehly ជុំវិញតួនាទីដ៏មានសក្តានុពលនៅក្នុងក្លិបផងដែរ ៕ (រូបភាព ៖ skysport.com)