ឃាត់ខ្លួន​ក្មេងទំនើង​២ក្រុម​ ពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​នគរ​បាលស្រុកព្រៃនប់​បានឃាត់ខ្លួន​ក្មេងទំនើង​២ក្រុម​ ពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយគ្នា។

របាយការណ៍​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ដោយកម្លាំងជំនាញធ្វើការឃាត់ខ្លួនក្មេ​ងទំនើងចំនួន០៥នាក់ យកមកសាកសួរពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពក្មេងទំនើងចំនួន០២ក្រុមឈ្លោះប្រកែកគ្នាដោយភាគីម្ខាងៗមានកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នានៅចំណុចឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជាក់ស្ដែង​ក្រុមទី១ កម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់ក្មេងទំនេីងចំនួន០៣នាក់៖ ១.ឈ្មោះ បេន ខាវ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានទីលំ​នៅ​ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ​។ ២.ឈ្មោះ គង់ កក្កដា ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងទីប) ។ និង៣.ឈ្មោះ សៀង ចាង ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានទីលំ​នៅ​ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំណែក​ក្រុមទី២​ កម្លាំងសមត្ថកិច្ច​ ឃាត់ខ្លួន​ក្មេងទំនើង​ចំនួន០២នាក់៖​ ១.ឈ្មោះ នួន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និង២.ឈ្មោះ នួន គ្រឿន ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងឈើ) ។

ក្រោយពីឃាត់ខ្លួនសាកសួរក្មេងទំនើងទាំងនោះរួចហើយ កម្លាំងសមត្ថកិច្ច​ជំនាញ​បានហៅអាណព្យាបាល ធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឱ្យត្រលប់ទៅវិញ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print