អាមេរិកចាប់ខ្លួនជនសង្ស័យក្នុងករណីជនភៀសខ្លួន៤៦នាក់ស្លាប់នៅក្នុងរថយន្ត

ចែករំលែក៖

មន្ត្រីក្នុងរដ្ឋតិចសាស់បានចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធករណី ជនភៀសខ្លួន៤៦នាក់ស្លាប់នៅក្នុងរថយន្តដឹកទំនិញធុនធំក្នុងទីក្រុង San Antonio ។

សារព័ត៌មានរ៉យទ័របានផ្សាយថា គិតត្រឹមយប់ថ្ងៃទី២៨ខែមិថុនា មានមនុស្ស៥១នាក់ស្លាប់នៅក្នុងរថយន្តដឹកទំនិញ ។ ក្រៅពីរកឃើញជនភៀសខ្លួន៤៦នាក់ស្លាប់នៅក្នុងរថយន្ត នៅមានមនុស្ស៥នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។ បច្ចុប្បន្នមានមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានអ្នកបើកបររថយន្តផងដែរ។
ជាក់ស្តែងកម្លាំងប៉ូលិសរដ្ឋតិចសាស់បានចាប់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានជនជាតិម៉ិចស៊ីកូ២នាក់ ឈ្មោះ Juan Francisco D’Luna-Bilbao និងJuan Claudio D’Luna-Mendez ជាជនភៀសខ្លួនស្របច្បាប់នៅអាមេរិក ។ ជនទីបីក៏ជាអ្នកបើករថយន្តជនជាតិអាមេរិក ពេលនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ។
ពាក់ព័ន្ធករណីខាងលើ ក្រសួងសន្តិសុខជាតិអាមេរិក បានប្រកាសថា នឹងបើកការស្រាវជ្រាវបទឧក្រិដ្ឋ ពាក់ព័ន្ធការជួញដូរមនុស្សទ្រង់ទ្រាយធំបំផុត។ ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិកក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនភៀសខ្លួនដែលរងគ្រោះនោះដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print