វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃុន ហាំង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍សែនជ័យ លោកក្រូច ផាន ប្រធាន ក្រុមព្រឹក្សាខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ដែលមានការអញ្ជើញចូលរួមពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌ លោក-លោកស្រីអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌនិងលោក-លោកស្រីចៅសង្កាត់ ទាំង០៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៤៨០នាក់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានអោយថឹងថា,កិច្ចពិគ្រោះយោបល់នេញ បានផ្តោតសំខាន់ៗទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការកកស្ទះផ្លូក្នុងមូលដ្ឋាន, បញ្ហាប្រព័ន្ធលូបង្ហូទឹក – ទឹកស្អាត, បញ្ហាក្មេងទំនើង, បញ្ហាអគ្គិសនីការផ្តល់សេវាសាធារណៈ, បញ្ហាចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាផ្សេងៗជាច្រើនទៀត។ ក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋបានសំណោមពរនិងលើកឡើងរាល់ទុក្ខកង្វល់ផ្សេងៗដើម្បីអោយអង្គវេទិការជួយដោះស្រាយហើយអាជ្ញាធរក៏ទទួលយករាល់សំណោមពររបស់បងប្អូនផងដែរ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print