សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីតាលី (FIGC) បានបញ្ជាក់ថា ពានរង្វាន់ក្របខ័ណ្ឌ Serie A នឹងត្រូវសម្រេចដោយវគ្គPlay-off ចាប់ពីរដូវកាលក្រោយ ប្រសិនបើក្រុមកំពូលទាំង២បញ្ចប់ត្រឹមកម្រិតពិន្ទុស្មើគ្នា។
គំនិតនេះត្រូវបានពិភាក្សាដោយក្លិប Serie A នៅដើមខែនេះ ហើយ FIGC បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា វាត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសហព័ន្ធរបស់ខ្លួន។
ការសម្រេចនេះ នឹង មិន មាន ពេល បន្ថែម ក្នុង ការ ប្រកួត Play-off នោះទេដែល នឹង ឈាន ទៅ រក ការ ស៊ុត បាល់ ប៉េណាល់ទីប្រសិន បើ ក្រុម នៅ តែ ជាប់ គាំង ជាមួយ គ្នា បន្ទាប់ ពីប្រកួត៩០នាទី ។
ពានរង្វាន់រដូវកាលមុនត្រូវបានសម្រេចនៅថ្ងៃចុងក្រោយនៃរដូវកាល២០២១–២០២២ ដោយក្រុម AC Milan បានឈ្នះពានរង្វាន់Serie A លើកដំបូងរបស់ពួកគេក្នុងរយៈពេល១១ឆ្នាំបន្ទាប់ពីការឈ្នះរបស់ពួកគេនៅលើទឹកដីក្រុម Sassuolo បានធ្វើឱ្យពួកគេបញ្ចប់ដោយនាំមុខតែ២ពិន្ទុប៉ុណ្ណោះពីគូប្រជែង Inter Milan ។
ប្រសិនបើពួកគេបានប្រកួតដើម្បីបញ្ចប់កម្រិតជាមួយនឹងពិន្ទុស្មើជាមួយនឹងក្រុម Inter Milan នោះក្រុម AC Milan នឹងនៅតែគ្រងតំណែងជើងឯកដោយសារតែកំណត់ត្រានាំមុខរបស់ពួកគេ។
បច្ចុប្បន្ននេះមិនមានក្លិបអឺរ៉ុបកំពូលផ្សេងទៀតប្រើការប្រកួតជម្រុះទេ ដោយលីកពឹងផ្អែកលើភាពខុសគ្នានៃគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមដែលមានពិន្ទុស្មើគ្នា ។
គួរបញ្ជាក់ថា ពានរង្វាន់លីកកំពូលរបស់អ៊ីតាលី Serie A ត្រូវបានសម្រេចដោយការប្រកួតជម្រុះតែម្តងគត់ពីមុនមក ដោយក្រុមBologna បានយកឈ្នះ Inter Milan ២ទល់០ក្នុងទីក្រុងរ៉ូមកាលពីឆ្នាំ១៩៦៤ ៕ (រូបភាព ៖ BBC Sport)