ភ្នំពេញ : បុរសម្នាក់ឃើញពស់កំពុងឆេះក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ ក៏សម្រេចចិត្តរំដោះវាចេញពីភ្លើង។ ពេលនោះ ពស់ក៏ចឹកគាត់ភ្លាមៗ នៅពេលគាត់ចាប់ហើយ ហើយធ្វើឲ្យបុរសនោះឈឺចាប់យ៉ាងខ្លាំង។ បុរសនោះ បោះពស់ចោលភ្លាមៗ ហើយពស់ក៏ធ្លាក់ចូលទៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះ។
ពេលនេះ បុរសនោះមើលជុំវិញក៏ប្រទះឃើញដំបងដែកមួយដើម គាត់បានប្រើដំបងជួយសង្គ្រោះពស់ពីភ្លើង។
បុរសម្នាក់ទៀតដែលកំពុងមើលហេតុការណ៍បានចូលទៅជិតបុរសនោះ ហើយសួរគាត់ថា៖
“ពស់នេះខាំឯង! ហេតុអ្វីបានជាឯងខំសង្គ្រោះជីវិតវា?”
បុរសទីមួយបានឆ្លើយថា “ធម្មជាតិនៃពស់ គឺត្រូវចឹកខាំ ប៉ុន្តែវានឹងមិនផ្លាស់ប្តូរធម្មជាតិរបស់ខ្ញុំទេ ហើយធម្មជាតិរបស់ខ្ញុំ គឺ “ជួយ”។
សូមកុំកែប្រែអាកប្បកិរិយារបស់អ្នកដោយសារចរិតអាក្រក់របស់អ្នកណាម្នាក់ ឬរងការឈឺចាប់ពីអ្នកដទៃ។ សូមកុំបាត់បង់ភាពបរិសុទ្ធនៃចិត្តរបស់អ្នក។ សូមរៀនធ្វើការដោយប្រុងប្រយ័ត្ន! ៕
ប្រភព : facebook