កត្តាសុខសន្តិភាព ការអភិវឌ្ឍ និងអំពើរបស់មន្ត្រីបក្ស ធ្វើឱ្យឃុំពងទឹក ទទួលបាន១អាសនៈបន្ថែមទៀតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព គោលនយោបាយច្បាស់លាស់គណបក្សដែលបានដាក់ចេញ  ការអភិវឌ្ឍឥតឈប់ឈរ និងអំពើល្អរបស់ក្រុមការងារគណបក្សនិងមន្ត្រីបក្សទាំងអស់ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើគណបក្សប្រជាជនកម្ពុជានៅឃុំពងទឹកទទួលបាន១អាសនៈបន្ថែមទៀត គឺ៦ អាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ។

ការថ្លែងបញ្ជាក់បែបនេះរបស់លោកអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅឃុំពងទឹក ដោយមានការចូលរួមពីលោកចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកនិងសមាជិក សមាជិកា គណបក្សជិត ១០០ នាក់ផងដែរ។

លោក រស់ ផារិទ្ធ បានថ្លែងអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងគួរឲ្យកត់សម្គាល់ ហើយបានប្រព្រឹត្តទៅដោយរលូន សេរីយុត្តិធម៌ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងសូមថ្លែងអំណរគុណដល់ក្រុមការងារ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងធ្វើឲ្យសំឡេងការគាំទ្រលើគណបក្សប្រជាជនកម្ពុជានៅឃុំពងទឹកកើន១អាសនៈបន្ថែមទៀត។

លោកអនុប្រធានក្រុមការងារក៏បានជំរុញដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវសាមគ្គីភាពគ្នា សហការការងារឲ្យបានល្អនិងដោះស្រាយសេវាសាធារណៈទាំងសេវាសំណូមពរនិងសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនេយ្យភាពត្រឹមត្រូវ នឹងបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះដែរ លោកចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកបានស្នើដល់ក្រុមការងារ ក៏ដូចជាប្រធានគណបក្សឃុំ និងសមាជិកបក្សទាំងអស់ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានដោះស្រាយទុកលំបាកនានា ជាពិសេសត្រូវគៀងគរសមាជិកគណបក្សថ្មី ឱ្យបានច្រើនបន្ថែមទៀតនិងធ្វើពិធីប្រកាសបញ្ចូលសមាជិកបក្សដែលជាយុវជនគ្រប់អាយុបោះឆ្នោតតាមគោលនយោបាយពង្រឹងចាស់ពង្រីកថ្មី ៕

            

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print