នារីម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបុករថយន្ត២គ្រឿងទៀតរួចបើករត់ទៅបុកបារាសនៅកោះពេជ្រ

ចែករំលែក៖

   ភ្នំពេញ ៖ នារីម្នាក់ចេញពីកម្មវិធីមួយកន្លែង ហើយទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនទៅប៉ះរថយន្តគេកំពុងបើក២គ្រឿង តែមិនព្រមឈប់ដោះស្រាយទេ បានប្រឹងបើករត់ត្រូវកម្លាំងសន្តិសុខប្រចាំការនៅក្នុងកោះពេជ្រដេញតាមឃាត់ធ្វើឱ្យអ្នកបើករថយន្តបង្កហេតុទៅបុកទម្លុះបារាសនៅចំណុចស្ពានកោះពេជ្របណ្តាលឱ្យរថយន្តខូចខ្ទេចមួយកំណាត់មុខបើកទៅបន្តទៀតលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីសន្តិសុខប្រចាំការនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហើយរូបគាត់បានឃើញនារីខាងលើបើករថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-2135 បើកចេញពីកម្មវិធីមួយកន្លែងនៅក្នុងបរិវេណកោះពេជ្រ រួចបានបើកទៅប៉ះរថយន្តគេ២គ្រឿងបណ្តាលឱ្យរងការខូចខាត តែមិនព្រមឈប់ដោះស្រាយនោះទេ បានបន្តបើករត់ទៅមុខទៀត ទើបភ្លាមៗនោះដែរកម្លាំងសន្តិសុខប្រចាំការនៅក្នុងបរិវេណកោះពេជ្របាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយ តែអ្នកបើករថយន្តបង្កហេតុមិនព្រមឈប់ និងបង្កើនល្បឿនបើកទៅមុខរហូតមកដល់ចំណុចស្ពានភ្លោះក៏បានបន្ថែមល្បឿនបើកទៅបុកទម្លុះបារាសបណ្តាលឱ្យបាក់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីឲ្យចុះមកវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

       

ដោយ៖ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print