រថយន្តសណ្ដោងរ៉ឺម៉កបើកមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូស្លាប់កម្មករម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តសណ្ដោងរ៉ឺម៉កដែលបើកមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះស៊ី គុយឈាង  អាយុ៣៦ឆ្នាំ មុខរបរកម្មករ  បច្ចុប្បន្នរស់នៅភូមិព្រៃសម្ភ័រ  ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ក្រហម  ពាក់ស្លាកលេខភ្នំពេញ ១JK-9986 រងការខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ បានរត់គេចពីកន្លែងកើតហេតុបន្សល់តែរថយន្តសណ្ដោងរ៉ឺម៉កម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-៨១៨២ និងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ៤A -២១៨៨។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-៨១៨២ សណ្តោងសឺមីរ៉ឺម៉កពណ៌លឿង ពាក់ស្លាកលេខ ៤A -២១៨៨លើផ្លូវជាតិលេខ១ក្នុង ទិសដៅពីលិចទៅកើតមិនប្រកាន់ស្តាំក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី
ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១JK-៩៩៨៦ដែលធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។

ក្រោយកើតហេតុមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់។
ចំពោះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print