បាតុកម្មនៅអាមេរិក ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់

ចែករំលែក៖

លោក Jayland Walker អាយុ២៥ឆ្នាំ ជានិស្សិតជនជាតិស្បែកខ្មៅ បានស្លាប់កាលពីថ្ងៃទី ២៧ខែមិថុនា ដោយសារតែការបាញ់ប្រហារពីប៉ូលិសក្រោយពីបុរសរូបនេះមិនព្រមឈប់រថយន្តក្នុងពេលដែលបើកល្មើសច្បាប់ចរាចរណ៍។

ពលរដ្ឋរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី៣ខែកក្កដា (ពេលវេលាអាមេរិក) ស្ថិតនៅក្នុងទីក្រុង Akron រដ្ឋ Ohio សហរដ្ឋអាមេរិក ក្រោយពេលមានឃ្លីបវីដេអូថតពីទិដ្ឋភាពប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅបង្ហោះជាសាធារណៈ។ ការធ្វើបាតុកម្មឈានចូលថ្ងៃទី៤ហើយប៉ុន្តែបាតុកម្មធ្វើឡើងដោយសន្តិភាព មានសណ្តាប់ធ្នាប់ ហើយក្រុមបាតុករបានលើកស្លាកបដាទាមទារឱ្យមានយុត្តិធម៌សម្រាប់ Jayland។ បាតុកម្មធ្វើឡើងតាំងពីព្រឹករហូតដល់យប់ ដោយមិនមានអំពើហិង្សាកើតឡើងនោះឡើយ។
មន្ត្រីប៉ូលិស លោក Steve Mylett បានឱ្យដឹងថា លោកមិនច្បាស់ថាមានគ្រាប់កាំភ្លើងប៉ុន្មានគ្រាប់បាញ់ចំបុរសខាងលើនោះទេ។ ប៉ុន្តែនៅក្នុងរបាយការណ៍បង្ហាញឱ្យឃើញថា បុរសរងគ្រោះមានស្នាមរបួសដល់ទៅ៦០កន្លែង ។ លោកបញ្ជាក់ថា មានប៉ូលិស៨នាក់ជាប់ពាក់ព័ន្ធការស្លាប់របស់ជនរងគ្រោះខាងលើដែលជាជនជាតិស្បែកខ្មៅ ៕ ដោយធីរីណា

...

រូប​ថត​ :​ The New York Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print