លោក ហេង រតនា ជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការនៃកងឯកភាពកំចាត់មីនទី១ទិសខេត្តបន្ទាយមានជ័យ ចំនួន១៧៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ  : រសៀលថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២​ នៅឃុំប៉ោចារ​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ និងថ្នាក់ដឹកនាំបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការនៃកងឯកភាពកំចាត់មីនទី១ទិសខេត្តបន្ទាយមានជ័យ ចំនួន១៧៣នាក់​ ។

លោក ហេង រតនា  បានបញ្ជាក់ថា, ការជួបសំណេះសំណាលនេះ ដេីម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបោសសម្អាតគ្រាប់មីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម។ ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យបានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីនក្នុងតំបន់ខាងលើនេះ​ត្រូវប្រេីប្រាស់កំលាំងចំនួនជាង៥០នាក់​ ដោយប្រេីប្រាស់ធនធានថវិកា​ដែលមានស្រាប់​ ដោយកំលាំងគ្រឿងចក្រ​ កំលាំងសុនខ​ និងកំលាំងបច្ចេកទេសតាមការចាំបាច់​ ដោយអាចប្រើរយៈពេល១ខែ(ក្នុងខែកក្កដា)ក្នុងការបោសសម្អាត។ សូមបញ្ជាក់បន្ថែមថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅស្រុកភ្នំស្រុកទាំងមូល​ ដែលបូករួមទាំងឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម មានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យមានចម្ការមីនចំនួន៨និងមានផ្ទៃដីសរុបជាង២៥ហិចតាដែលសល់មិនទាន់បានបោសសំអាត ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print