ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសសម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។

ក្រសួងមហាផ្ទៃ បានបន្ដថា បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ក្រសួងមហាផ្ទៃសម្រេច :
ប្រការ..១ ត្រូវបានលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ប្រការ ២..បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣..អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងសាមីគណបក្សនយោបាយដូចមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print