ក្រសួងមហាផ្ទៃ ក្រើនរំលឹកជាថ្មី ចំពោះគណបក្សភ្លើងទៀន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកជាថ្មីចំពោះ គណបក្សគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយផងដែរ។

ក្រសួងមហាផ្ទៃ បានបន្ដថា គណបក្សភ្លើងទៀន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋានទីស្នាក់ការកណ្តាលគណបក្ស ជាកំណត់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print