សិង្ហបុរីនៅថ្ងៃទី៧ខែកក្កដា បានអនុវត្តទោសប្រហារជីវិតដោយព្យួរ.កអ្នកទោសគ្រឿងញៀន២នាក់ ក្នុងនោះ មានជនជាតិម៉ាឡេស៊ីម្នាក់ បើទោះបីក្រុមសកម្មជន ថ្កោលទោសថាជាសកម្មភាព អមនុស្សធម៌ក្តី។
សកម្មជន Kirsten Han បានប្រកាសថា ជនល្មើសដែលត្រូវប្រហារជីវិតនៅថ្ងៃទី៧ខែកក្កដា គឺ លោក Kalwant Singh អាយុ ៣២ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី និង លោក Norasharee Gous សញ្ជាតិសិង្ហបុរី ។
សារព័ត៌មាន AFP បានផ្សាយថា លោកស្រី Kirsten Han បានលើកឡើងថា ប្អូនស្រីរបស់អ្នកទោស Kalwant ទទួលបានលិខិតបញ្ជាក់ពីមរណភាពរបស់បងប្រុស ហើយគ្រួសាររបស់ Norasharee ក៏បាននាំយកធាតុទៅកាន់ព្រះវិហារអ៊ិស្លាម។ នៅពេលនេះដែរមន្ត្រីសិង្ហបុរីមិនមានការលើកឡើងអ្វីពីសកម្មភាពខាងលើនោះឡើយ។
សកម្មជនសិទ្ធិមនុស្ស Emerlynne Gil បានប្រកាសថា «យើងសូមអំពាវនាវដល់មន្ត្រីសិង្ហបុរី ត្រូវតែទប់ស្កាត់ការកាត់ទោសប្រហារជីវិតដោយព្យួរ.ក ព្រោះជារឿងមួយដ៏អាម៉ាស់និងអមនុស្សធម៌»។ ជាមួយគ្នានេះដែរ ក្រុមសកម្មជនសិទ្ធិមននុស្សបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការអនុវត្តទោសប្រហារជីវិត ៕ ដោយធីរីណា
រូបថត : AP