អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង នៅអាមេរិកបានកើនឡើងខ្ពស់ក្នុងឱកាសបុណ្យឯករាជ្យអាមេរិកតាំងពីថ្ងៃទី៤ខែកក្កដា ដោយបានសម្លាប់មនុស្ស២២០នាក់ និង៥៧០នាក់រងរបួស ។
តាមតួលេខខាងលើរបស់អង្គការ Gun Violence Archive ដែលតាមដានអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅអាមេរិកក្នុងថ្ងៃសម្រាកចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ខែកក្កដា។ ក្នុងរយៈពេលនោះមានអំពើហិង្សា ពាក់ព័ន្ធនឹងកាំភ្លើងជាង៥០០ករណីនៅតាមបណ្តារដ្ឋទូទាំងអាមេរិក ។
តាមរបាយការណ៍គិតចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះ មានការបាញ់ប្រហារនៅទូទាំងអាមេរិក ស្លាប់និងរបួស ២២៥០០នាក់ ។ ជាមធ្យមក្នុងការបាញ់ប្រហារនីមួយៗស្លាប់និងរបួស ៤នាក់ ។
ការបាញ់ប្រហារនៅអាមេរិក កំពុងក្លាយទៅជាបញ្ហាស្មុគស្មាញបំផុត ដោយសារតែការប្រើប្រាស់កាំភ្លើង។ កាលពីថ្ងៃទី២៤ខែមិថុនា មានករណីបាញ់ប្រហារនៅសាលាបឋមសិក្សា Robb នៅក្នុងរដ្ឋ Texas សម្លាប់កុមារ១៩នាក់ ៕ ដោយធីរីណា
រូបថត : Shutterstock/TTXVN