ភ្នំពេញ : សេចក្តីរាយការណ៍ដោយ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃទស្សនកិច្ចលើកទី២ របស់បសិតពិសេស នៃប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីមីយ៉ាន់ម៉ ពីថ្ងៃទី៣០ មិថុនា-០២ កក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការបរទេស, ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជ/រដ្ឋទូត សមាជិកអង្គទូត
– សមាជិកអ្នកសារព័ត៌មាន លោក លោកស្រី អ្នកនាង កញ្ញា
១. ជាបឋម ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោក ជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងសេចក្ដីរាយការណ៍ស្តីពី លទ្ធផលនៃទស្សនកិច្ចលើកទី២របស់ខ្ញុំ នៅមីយ៉ាន់ម៉ា ក្នុងនាមជា ប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នារសៀលនេះ។ ខ្ញុំ ជឿជាក់ថា អ្នកទាំងអស់គ្នាបានអានសេចក្តីប្រកាសព័ត៌មាន ដែលបាន រៀបរាប់ដោយត្រួសៗអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រួចហើយ។
២. ដូចទស្សនកិច្ចលើកទី១ដែរ បេសកកម្មលើកទី២នេះ មាន គោលបំណងជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទបំ ចំណុច (5PC) ដូចជាការបញ្ឈប់អំពើហិង្សា ការពន្លឿនការផ្ដល់ ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួមគ្នា ដែលត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង ភ្នំពេញ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា នយោបាយមួយប្រកបដោយបរិយាប័ន្ន។
៣. យើងបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ននៅមុនពេលចញ ដំណើរ នូវបញ្ជីរាយនាមបុគ្គល សា្ថប័ន និងតួអង្គពាក់ព័ន្ធដែលត្រូវជួប ប្រធានបទដែលត្រូវលើកឡើង សំណួរដែលត្រូវសួរ លទ្ធភាពក្នុងការ ស្វែងរក និងលទ្ធផលរំពឹងទុករបស់ទស្សនកិច្ចនេះ។ ក្រុមការងារនាំ មុខដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ គង់ ភោគ ប្រធាន ការិយាល័យប្រេសិតពិសេសនៃប្រធានអាស៊ាន បានទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការងារសម្របសម្រួលជាមុន ព្រមទាំងធ្វើការចរចាជាមួយ រដ្ឋបាលក្រុងណៃពិដោ ពាក់ព័ន្ធនឹងភាពលម្អិតនៃកម្មវិធីទស្សនកិច្ចនេះ។ ក្រុមការងាររបស់យើងពិតជារៀបចំការងារខាងលើនេះបានល្អណាស់។
I. តើតួអង្គណាខ្លះដែលខ្ញុំ និងក្រុមការងារបានជួប?
៤. យើងបានជួបជាមួយតួអង្គមួយចំនួនមកពីក្រុមប្រឹក្សារដ្ឋបាល រដ្ឋ (SAC) ដែលរួមមាន ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អាងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ, ឯកឧត្តមរដ្ឋមន្ត្រីការបរទស វ៉ុនណា ម៉ោងល្វីន, ឯកឧត្តម កូ កូឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួល បន្ទុកជំនួយមនុស្សធម៌អាស៊ាន រួមជាមួយនឹងរដ្ឋមន្ត្រីសុខាភិបាល និង រដ្ឋមន្ត្រីសុខុមាលភាពសង្គម និងឯកឧត្តមឧត្តមសេនីយ៍ឯក យ៉ា ល្ង ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC)1
សូមអានសេចក្តីរាយការណ៍ ដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ឆ្នាំ២០២២ ស្តីពីមីយ៉ាន់ម៉ា ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ខូចខាងក្រោម ៕
ដោយ : សិលា