សម្តេចក្រឡាហោម និងលោកប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

 

(ព្រះសីហនុ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីភាពក្នុងពីធីបិទការបូកសរុបការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តាមលទ្ធផលបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កើតចេញពីការបោះឆ្នោតដោយផ្ទាល់ នៅតាមឃុំសង្កាត់នីមួយៗ នឹងចូលកាន់តំណែងក្នុងរយៈពេលយ៉ាងយូរ១៤ថ្ងៃ បន្ទាប់ពីប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតដោយគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងមក។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា ការបោះ ឆ្នោតស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង ១៧លើក បានផ្ដល់មេរៀន និងបទពិសោធន៍ គឺសន្តិភាព លទ្ធិប្រជាធិបតេយ្យការបោះឆ្នោត ការអភិវឌ្ឍសង្គម មានទំនាក់ទំនងផ្សាភ្ជាប់គ្នា និងជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក មិនអាចកាត់ផ្ដាច់បានសម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ និងប្រជាជន។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ ដើម្បីធានាបាននូវភាពស៊ាំកាន់តែរឹងមាំនៅក្នុងសហគមន៍ ដែលជាមូលដ្ឋានបង្កលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ ក្នុងដំណើរការសេដ្ឋកិច្ចជាតិដំណើរការរស់នៅជាប្រក្រតីរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងដំណើរការបោះឆ្នោតនៅឆ្នាំ២០២៣៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print